ព័ត៌មានជាតិ

ជប៉ុន​ចេញ​ផលិតផល​ខ្នើយ​​ភ្លៅ​ស្ត្រី ធ្វើ​ឲ្យ​អ្នកគេងមាន​អារម្មណ៍​​សុខ​ស្រួល​

​ជាមួយនឹង​ទម្រង់​រចនា​តែមួយគត់ ចំពោះ​ខ្នើយ​ដែល​ដូច​ទៅ​នឹង​ភ្លៅ​ក្មេងស្រី ដែល​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​មាន​អារម្មណ៍ ថា​ទទួលបាន​ផា​សុកភាព​។​
​ខ្នើយ​ធម្មតា​ដែល​នៅក្នុង​ផ្ទះ​របស់​អ្នក វា​មិន​មាន​អារម្មណ៍​គ្រប់គ្រាន់ និង​ធ្វើឲ្យ​រាងកាយ​ទទួលបាន​អារម្មណ៍បែ​ប​ថ្មី​នោះទេ ។​តែ​សម្រាប់​ខ្នើយ ដែល​មកពី​ប្រទេស​ជប៉ុន គឺ​វា​ធ្វើឲ្យ​លោក​អ្នក​មាន​ជម្រើស​ល្អ​ឥតខ្ជោះ និង​ធ្វើឲ្យ​អារម្មណ៍​អ្នកធូ​ស្បើយ ជាមួយនឹង​វា​ទៀតផង​។​ជាមួយនឹង​ការ​រចនា​ម៉ូត ដូច​ទៅ​នឹង​ភ្លៅ​ក្មេងស្រី ដែល​ធ្វើ​ឲ្យ​បុរស​ដែល​គេង​លើ​វា នឹង​មាន​អារម្មណ៍​ពិបាក​បរិយាយ​ណាស់​។​

​ខ្នើយ​ភ្លៅ ស្ត្រី​នេះ​ដែរ ត្រូវបាន​គេ​ដាក់​លក់​នៅ​លើ​អន​ឡា​ញ នៅក្នុង​ប្រទេស​ជប៉ុន និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​អតិថិជន ដែល​ជា​ភ្ញៀវ​ប្រុសៗ ។​ជាមួយនឹង​រូបរាង​ខ្នើយ​នេះដែរ មហាជន​ជាច្រើន​គិតថា វា​ហាក់បីដូចជា​ភ្លៅ​ម្តាយ ដែល​ដាក់​ឲ្យ​កូនគេង​ចឹង នៅពេលដែល​យើង​មាន​ខ្នើយ​នេះ​៕
Pillow (2)
Pillow (1)

មតិយោបល់