ព័ត៌មានជាតិ

អាយុ ១៧ ឆ្នាំ​អាច​និយាយ​ភាសា​រហូតដល់​ទៅ ២៣

​ក្មេងប្រុស​សញ្ជាតិ​អាមេរិក​ម្នាក់​ឈ្មោះ Timothy Doner អាយុ ១៧ ឆ្នាំ បាន​ក្លាយជា​មនុស្ស​ក្មេង​បំផុត នៅលើ​ពិភពលោក​ដែល​អាច​និយាយបាន ២៣ ភាសា យ៉ាង​ស្ទាត់ជំនាញ់ ដោយ​ព្យាយាម​សិក្សា​យ៉ាង​លំបាក​សំបិន​។​
17
​តាម​ប្រភព​ព័ត៌មាន​របស់ Huffington Post បានឲ្យដឹងថា ព្រោះតែ​អន្ទះអន្ទែង​រៀន​ភាសាបរទេស តាំង​ពី​វ័យក្មេង ដូច្នេះ Timothy បាន​ព្យាយាម​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង ។​ខណៈពេល​ដែល​គាត់​មាន​អាយុ ៨ ឆ្នាំ គាត់​បាន​ស្រាវជ្រាវ​លើ ភាសា Jewish Hebrew បន្ទាប់​ពី​ប៉ុន្មាន​សប្តាហ៍​គាត់​អាច​និយាយ​ភាសា​កាត់​នេះ​បាន ។ ជាង​ទៅទៀត​គាត់​បាន​ព្យាយាម​សិក្សា​លើ​ភាសា​អារ៉ាប់ ។​

​ក្មេងប្រុស Timothy ទទួលបាន​ការកោតសរសើ​រ​ពី​អ្នក​នៅ​ជុំវិញ​ខ្លួន​របស់​លោក ដោយ​ស្វ័យ​សិក្សា​ដោយ​ខ្លួនឯង មិនចាំបាច់​សិក្សា​នៅ​សាលា​។ ជាមួយនឹង​គ្នា​នេះដែរ មានតែ ៣ ភាសា​គត់ ដែល​គាត់​រៀន​នៅ​សាលា ដូចជា Latin ចិន និង​បាំរាំង ហើយ ២០ ភាសា​ផ្សេងទៀត​សិក្សា​ដោយ​ខ្លួនឯង​ មាន English, French, Hausa, Wolof, Russian, German, Yiddish, Hebrew, Arabic, Pashto, Farsi, Chinese, Italian, Turkish, Indonesian, Dutch, Xhosa, Swahili, Hindi, Ojibwe
៕​
ទស្សនាវីដេអូ​ឃ្លិប​ដូច​ខាងក្រោមនេះ​៖

មតិយោបល់