ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិចិន ៦នាក់ ករណីចែកចាយរូបភាពអាសអាភាស

សៀមរាបៈ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងនគរបាលផ្នែកគ្រប់គ្រងជនបរទេស នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបករណីចែកចាយរូបភាព និងសម្ភារៈអាសអាភាសតាមប្រព័ន្ធអ៊ីនធើណេត និងបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ នៅចំណុចចផ្ទះវីឡាជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នាវេលាម៉ោង ៤និង០០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៦នាក់មាន៖
១- ឈ្មោះ WU SONG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
២- ឈ្មោះ LI CHAO ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៣- ឈ្មោះ LI HANG ភេទប្រុស កើតថ្ងៃទី ០២-០៣-១៩៩៣ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៤- ឈ្មោះ LI SHAOJIE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៥- ឈ្មោះ GONG LEI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។
៦- ឈ្មោះ LI LONGJIE ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិកចែកចាយរូបភាពអាសអាភាស។

វត្ថុតាងដកហូត៖
-កុំព្យូទ័រយួដៃ ០៥គ្រឿង
-ទូរស័ព្ទដៃ ៣០គ្រឿង និងសម្ភារៈវត្ថុតាងមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ០៦នាក់ ត្រូវបានកម្លាំងនគរបាលកំពុងសាកសួរ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី៕

មតិយោបល់