ព័ត៌មានជាតិ

មនុស្ស ៣០០ នាក់​រត់​អាក្រាតកាយ​ដើម្បី​ការពារ​សត្វ​ខ្លា Sumatran

​ប្រសិនបើ​ករណី​នេះ​វា​កើត​នៅក្នុង​ប្រទេស​កម្ពុជា​វិញ ប្រាកដជា​មាន​ការផ្ទុះ​មតិ​ឡើង​ជាមិនខាន​នោះទេ តែ​នេះ​ជា​រូបភាព​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​ឡុង​ដ៏​ប្រទេស​អង់គ្លេស ដោយ​មាន​មនុស្ស​ជាច្រើន​អាក្រាតកាយ​នៅតាម​សួនសត្វ​។​

​ថ្មីៗ​នេះដែរ នៅ​ទីក្រុង ឡុង មនុស្ស​ជាង ៣០០ នាក់ ដែលជា​អ្នក​ស្រលាញ់​សត្វ បាន​តុបតែង​មុខ​ជា​សត្វ និង​ពាក់​អ្វី​មួយ​នៅ​ក្បាល​ដែល​ជា​រូប​សត្វ ដោយ​រត់​លើ​ផ្លូវ​ក្នុងស្ថានភាព​កាយ​អាក្រាត​ទាំង ប្រុស​ទាំង​ស្រី​។​

​ព្រឹត្តិការណ៍​នេះ​ដែរ ត្រូវបាន​យក​ទីតាំងនៅ សួន​សត្វ ដែល​ស្ថិតនៅ​ជុំវិញ រាជធានី​ចក្រភព​អង់គ្លេស និង​ទទួលបាន​ប្រាក់​ជាង ៦០.០០០ ផោន​សម្រាប់​អង្គការ​ដែល​ការពារ​សត្វ​ខ្លា Sumatran ។ សត្វ​ខ្លា Sumatran នៅលើ​ជុំវិញ​ពិភពលោក​នា​ពេលបច្ចុប្បន្ន​មានតែ ៣០០ ក្បាល​តែ​ប៉ុណ្ណោះ​៕
​https://i1272.photobucket.com/albums/y389/domneng/Decore/Decore070/nudity3_zpscab43d00.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore070/nudity1_zpsa15250ad.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore070/nudity4_zps049092dc.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore070/nudity5_zpse97e8a04.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore070/nudity2_zpsf02ed011.jpg

មតិយោបល់