ភ្នំពេញៈ កាលពីវេលាម៉ោង ២និង១០នាទីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្ត ២គ្រឿង របស់ក្រសួងសាធារណការនឹងដឹកជញ្ជូន ពាក់ស្លាកលេខរដ្ឋ ២៥ បើកបុកទ្រូងផ្លូវសង្ស័យអ្នកបើកបរក្នុងស្ថានភាពស្រវឹងស្រាដូចគ្នា។
ករណីទី១៖ រថយន្តម៉ាក San Yong ពាក់ស្លាកលេខ រដ្ឋ 25 2-0617 បានបើកបុករបាំងពុះទ្រូងចែកផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវមុខស្ថានទូតជប៉ុន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ករណីទី២៖ រថយន្តពាក់ស្លាកលេខ រដ្ឋ25 2-5210 បើកបុករបាំងទ្រូងពុះចែកទ្រូងផ្លូវម៉ៅសេទុង កែងផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សូមបញ្ជាក់៖ ហេតុការណ៍ទាំង ២ករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសទេ ៕







មតិយោបល់