កាលពីល្ងាចថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៣ នៅទីលានដំរីស ក្នុងសាលាបឋមសិក្សាអនុវត្តន៍ ក្លិបបាល់ទាត់ ស្ថាប័ន DKSH បានជួបជាមួយនឹងក្លិប GSS Security ក្នុងលទ្ធផល 3-1 ។
ក្នុងជំនួបជើងនេះដែរ នៅតង់ទី ១ ក្លិបទាំងពីរ បានធ្វើការវាយលុកគ្នា យ៉ាងសស្រាក់សស្រាំលើវាលស្មៅ នាទីលានដំរីស តែជាលទ្ធផល ក្នុងរយៈពេល ៤៥ នាទី ក្លិបទាំងពីរ មិនអាចបំបែកពង់មាន់គ្នាបានឡើយ ។
រហូតចូលមកដល់តង់ទី ២ ក្នុងរយៈពេល ៤៥ នាទី ក្លិបទាំងពីរ នៅតែធ្វើការវាយបកគ្នាទៅវិញទៅមក តែចៃដន្យអាក្រក់ ខ្សែការពារខាងស្តាំក្លិបបាល់ទាត់ស្ថាប័ន DKSH បានភ្លាត់ស្នៀត ធ្វើឲ្យខ្សែប្រយុទ្ធ GSS បានបំប៉ោងសំណាញ់ នៅនាទី ៥០ នាំមុខជ័យជម្នះបណ្តោះអាសន្នក្នុងលទ្ធផល 1-0 ។ ១០ នាទីក្រោយ នៅនាទី ៦០ ក្លិប GSS នៅតែបន្តវាយលុក ដដែល ធ្វើឲ្យ DKSH រាងទុតជង្គង់បន្ថិច បានបំប៉ោងសំណាញ់បន្ត ដោយឈ្នះក្នុងលទ្ធផល 2-0 ។ ប្រមាណជា ៥ នាទីក្រោយមក GSS មានឱកាសស៊ុតប៉េណ័លទី ខណៈដែល ខ្សែការការពារកណ្តាល ធ្វើឲ្យមានកំហុស ក្នុងប្រអប់សំខាន់ ដែលស៊ុតប៉េណ័លទី ដោយកីឡាករ លេខ ៤ តែសំណាងអាក្រក់របស់កីឡាករពាក់ស្លាក់លេខ ៤ របស់ GSS មានថ្វីជើងប៉េណ័លទី ស្ទើរ ដែលធ្វើឲ្យអ្នកចាំទី DKSH មានជំនាញ់គ្រប់គ្រាន់ក្នុងការគ្រងបាល់ ដោយទះបាល់បញ្ចេញដោយសុវត្ថិភាព។
តែទោះជាយ៉ាងនេះក្តី នៅនាទី ៧០ ក្លិប DKSH មានឱកាសវាយសម្រុកវិញ ដោយខ្សែប្រយុទ្ធ ពាក់ស្លាក់លេខ ៧ ឈ្មោះ គឹម រិនដា និងជាប្រធានក្រុមនៃក្លិបស្ថាប័ន DKSH បានបំបែកពងមាន់ GSS ឡើងបែកខ្ជាយ ដោយលទ្ធផល 2-1 ។
២០ នាទីចុងក្រោយ ការវាយបករបស់ DKSH នៅតែបន្ត និង GSS ក៏ដូចគ្នា តែហាក់ដូចជាធ្វើមិនបានសម្រេច ។ ខណៈដែលជិតចប់តងទៅហើយ ខ្សែបម្រើកីឡាករ GSS បានស៊ុតក្នុងចម្ងាយ ៣០ ម៉ែត្រ ដោយប៉ះជង្គង់ ប្រធានក្រុមក្លិប សន្ថិសុខ GSS ពាក់ស្លាក់លេខ ១៨ ធ្វើឲ្យអ្នកចាំទី DKSH រាងឡេឡឺ មិនដឹងខ្យល់បាល់ ក៏ធ្វើឲ្យ GSSឈ្នះក្នុងលទ្ធផល 3-1 ខណៈដែលអាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត៕
ក្លិបបាល់ទាត់ GSS
មតិយោបល់