សម្រាប់ Jose Mourinho ដែលជាគ្រូបង្វឹកថ្មីរបស់តោខៀវ ហើយក៏ជាអតីតគ្រូបង្វឹកក្លិបមួយនេះ បានបើកទំព័រឈ្នះ ក្នុងក្របខណ្ឌ Premiere League ខណៈដែលក្លិបខ្លួនឈ្នះក្នុងលទ្ធផល 2-0 លើក្លិបទើបតែឡើងមកកាន់ Premiere League នោះគឺ Hull City ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Stamford Bridge ។
នៅចំណុចដែលអ្នកចាំទី របស់ Hull ឈ្មោះ Alan McGregor បានប៉ះទង្គិចតិចតួច ជាមួយនឹង Fernando Torres ក្នុងចម្ងាយ ជាង ២០ ម៉ែត្រពីចំណុចសំខាន់ ដែលធ្វើឲ្យ កីឡាករ Frank Lampard មានឱកាសហ្វ្រីហ្គិត បំបែកពងមាន់ក្លិប Hull City សារជាថ្មីនៅនាទី ២៥ ខណៈដែល Oscar បំបែកពង់មានដំបូងនៅនាទី ១៣ ។
នេះជាមុខសញ្ញាថ្មី នៃជោគជ័យរបស់ក្លិប តោខៀវ សម្រាប់ចុងបញ្ចប់នៅក្នុងក្របខណ្ឌ Premiere League ដែលដឹកនាំដោយ លោក Jose Mourinho ហើយក៏ជាអ្នកដែលធ្វើឲ្យក្លិបមួយនេះធ្លាប់ឈ្នះ ពានរង្វាន់ Premiere League និង Champions Ship ផងដែរ។
តើសម្រាប់រដូវកាលថ្មី នេះតោខៀវ អាចដណ្តើមតំណែងពីក្លិប បិសាចក្រហមបានទេ ?
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់