បាត់ដំបងៈ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩ នេះ ស្ថានភាពជំនន់ទឹកភ្លៀង កំពុងកើតឡើង នៅក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង។
ទឹកជំនន់នាពេលនេះ កំពុងបង្កនូវការលិចលង់ផលដំណាំ ផ្លូវធ្វើដំណើរ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន ពិសេសក្នុងឃុំតាតោក ស្រុកសំឡូត និងឃុំផ្សេងទៀតនៅរ៉បស្ទឹងក្រញូង ស្រុកសំឡូត ។ ក្នុងលក្ខណ:បែបនេះ គឺជាក្តីបារម្មណ៍ ប្រសិន បើស្ថានភាពអាកាសធាតុ នៅតែបន្តមាន ភ្លៀងធ្លាក់ជាបន្តទៀតនោះ។
ផ្អែកតាមទិដ្ឋភាពបែបនេះ ថ្នាក់ដឹកនាំស្នងការ ដ្ឋាននគរបាលខេត្តបាលដំបង ស្នើដល់មន្រ្តីនគរបាលជាតិ ដែលឈរជើងនៅមូលដ្ឋាននោះ ត្រូវត្រៀមលក្ខណៈ មធ្យោបាយ សម្ភារៈ ដើម្បី ចេញអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ សត្វពាហនៈ ទៅកាន់ទីសុវត្ថិភាព និងដោះស្រាយ ការលំបាក របស់ប្រជាពលរដ្ឋបានទាន់ ពេលវេលា៕
មតិយោបល់