ភ្នំពេញៈ នៅមុននេះ១០នាទី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញផ្សាយលិខិតជូនដំណឹងមួយអញ្ជើញលោក-លោកស្រី ដែលរដ្ឋនៅក្នុងខុនដូ Rose និង Shop House Bassac មកចុះកិច្ចសន្យា និងបង់ប្រាក់កក់ថ្លៃប្រើប្រាស់ទឹកស្អាត។
ការអញ្ជើញអតិថិជនទៅធ្វើកិច្ចសន្យា និងបង់ថ្លៃប្រើប្រាស់ទឹកស្អាតនាពេលនេះ បន្ទាន់ពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងធ្វើការផ្លាស់ប្ដូរនាឡិកាទឹករបស់ទីក្រុងកោះពេជ្រ មកជាការផ្គត់ផ្គង់របស់អង្គភាពខ្លួនវិញ។
បើតាមសេចក្ដីជូនដំណឹង ចេញផ្សាយនារសៀលថ្ងៃទី៤ ខែមករានេះ ឲ្យដឹងថា ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ខាងមុខ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះទៅរៀបចំផ្លាស់ប្ដូរនាឡិកាទឹករបស់ទីក្រុងកោះពេជ្រ មកជារបស់អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវិញ។
ជាមួយគ្នា រដ្ឋាករទឹកក៏សូមអញ្ជើញអតិថិជនទាំងអស់ដែលមានទីលំនៅក្នុង Rose Condo និង Shop House Bassac អញ្ជើញមកចុះកិច្ចសន្យា និងបង់ប្រាក់កក់ថ្លៃប្រើប្រាស់ទឹកស្អាត នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
មតិយោបល់