Post News Media ព័ត៌មានជាតិ ឃាត់ខ្លួនជនសង...

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀនដកហូតបានទាំងដាវកែច្នៃចំនួន២

កណ្តាល: នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្នួល បានធ្វើការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចមុខវត្តរហារ៍ ភូមិរហារ៍ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ស៊ិន លិ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ចាប់យកវត្ថុតាងនៅនឹងកន្លែងកើតហេតុ រួមមាន៖ ម្សៅក្រាមពណ៌សរាងដូចប៊ីចេង សង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន០២កញ្ចប់តូច (ដែលឆែកឆេរកឃើញនៅក្នុងកញ្ចប់បារីក្នុងខ្លួនជនសង្ស័យ) និងថងសម្រាប់ច្រកគ្រឿងញៀនចំនួន០៣ ដកហូតម៉ូតូចំនួន០១គ្រឿងម៉ាកFuture ពណ៌ក្រហមលាយខ្មៅ ស៊េរីឆ្នាំ២០១៤។

ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចយើងបានធ្វើការសាកសួរឈ្មោះស៊ិន លិ បានឆ្លើយសារភាពថា គ្រឿងញៀនខាងលើខ្លួនបានទិញពីឈ្មោះរុន ប៊ុនថន នៅភូមិក្បាលស្នួល ឃុំស្នួល។

បន្ទាប់ពីធ្វើការសួរចម្លើយជនសង្ស័យ និងដោយមានការសម្របសម្រួលតាមរយ:ទូរសព្ទពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ សមត្ថកិច្ចយើងបានបន្តនីតិវិធីឈានទៅឆែកឆេរលំនៅដ្ឋាន និងឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ រុន ប៊ុនថន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងឆែកឆេរខ្លួនជនសង្ស័យរកឃើញវត្ថុតាង៖ ម្សៅក្រាម ពណ៌សសង្ស័យជាគ្រឿងញៀនម៉ាទឹកកកចំនួន០១កញ្ចប់ធំ ដែលជនសង្ស័យដាក់ក្នុងកូនកាបូបពណ៍ក្រហមលាក់ទុកក្នុងហោប៉ៅខោជនសង្ស័យ និងកាបូបដាក់ប្រាក់ ពណ៌ខ្មៅ ចំនួន០១ ដែលមានប្រាក់ចំនួន១២០,០០០ម៉ឺន និងអត្តសញ្ញាណបណ្ណ័ជនសង្ស័យចំនួន០១សន្លឹក។

បន្ទាប់មកយើងបានបន្តរឆែកឆេរលំនៅដ្ឋានរកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១, បំពង់កែវកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០៤, បំពង់ជរ័កែច្នៃសម្រាប់ជូកគ្រឿងញៀនចំនួន០៦, ដែកកេះចំនួន១៥,ដបទឹកបរិសុទ្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១, ថង់ប្លាស្ទីកសម្រាប់ច្រកគ្រឿងញៀនមួយចំនួនធំ និងដាវកែឆ្នៃចំនួន០២ដើម។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមជាមួយវត្ថុតាងត្រូវបានឃាត់បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិ.ជំនាញខេត្តចាត់ការបន្តរតាមនីតិវិធីច្បាប់៕