ព័ត៌មានជាតិ

ទឹក​ជំនន់​នៅ​ចិន បាន​សម្លាប់​មនុស្ស ១០៥​នាក់ និង​បាត់​ខ្លួន ១១៥​នាក់​

​ទឹកជំនន់​នៅក្នុង​ប្រទេស​ចិន​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១០៥​នាក់ និង​បាត់​ខ្លួន​ផ្សេងទៀត​ចំនួន ១១៥​នាក់ នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩​ខែ​សីហា​។​

​ទឹក​ជំនន់​នៅ ភាគ​ឦសាន​នៃ​ប្រទេស​ចិន បាន​ស្លាប់​មនុស្ស​យ៉ាងហោចណាស់ ៧២​នាក់ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​កំពុង​ភៀសខ្លួន នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ​។ ស្រប់ពេល​ជាមួយ​គ្នា​នោះ នៅ​ភាគខាងត្បូង​វិញ ទឹកជំនន់​បាន​សម្លាប់​មនុស្ស ៣៣​នាក់ នេះ​បើ​យោងតាម​របាយការណ៍​ពី​ក្រសួង​ឧតុនិយម​។​
​ស៊ិនហួ បាន​ឲ្យដឹង​បន្ត​ទៀត​ថា Liaoning ជា​ខេត្ត​មួយ​ដែល​ទទួល​រង់​ប៉ះពាល់​ជាងគេ ដែល​បណ្ដាលឲ្យ​មនុស្ស​ស្លាប់ ៥៤​នាក់ និង​បាត់​ខ្លួន ៩៧​នាក់​។ នៅ​ភាគខាងត្បូង​វិញ ខ្យល់ព្យុះ Utor បាន​ស្លាប់​មនុស្ស ២២​នាក់ និង​បាត់​ខ្លួន ៨​នាក់​កាលពី​សប្ដាហ៍​មុន​៕

china-typhoon

មតិយោបល់