ព័ត៌មានជាតិ

សឹង្ហ​បុរី​នឹង​សង់​អាកាស​យាន្តដ្ឋាន​ថ្មី​ធំ​ជាង Changi ពីរដង​

ប្រទេស​សឹង្ហ​បុរី​នឹង​ធ្វើ​ការសាងសង់​អា​កាស​យាន្តដ្ឋាន​ថ្មី​មួយ ដែល​ធំ​ជាង​អាកាស​យាន្តដ្ឋាន Changi ដល់​ទៅ​២​ដង នេះ​យោងតាម​សម្ដី​របស់​នាយក​រដ្ឋមន្ត្រី​សឹង្ហ​បុរី លោក លី សៀន​លួង បាន​ឲ្យដឹង​កាល​ពី​ថ្មីៗ​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​បានប្រកាសថា សំណង​នៃ​អាកាស​យាន្តដ្ឋាន​ថ្មី​នឹង​ត្រូវ​សាងសង់​នៅក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​វា​នឹងត្រូវ​បញ្ចប់​នៅក្នុង​រយៈពេល ១២ ឬ​១៥​ឆ្នាំ​ទៀត ដែល​នេះ​ជា​គោលនយោបាយ​ថ្មី​របស់​លោក​។​

​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​ក្នុង​ការសាងសង់ មិន​ត្រូវ​បាន​បញ្ជាក់​នោះទេ ប៉ុន្តែ​បើ​តាម​សម្ដី​របស់​លោក លី បានឲ្យដឹងថា នៅក្នុង​អាកាស​យាន្តដ្ឋាន​ថ្មី​នឹង​មាន​ផ្លូវ​យន្តហោះ​សម្រាប់​ចុះ និង​ឡើង​ចំនួន ៣​ធំ​។​

​លោក លី ក៏​បាន​បន្ថែមទៀតថា លោក​ចង់​ឲ្យ​អាកាសយាន្តដ្ឋាន​មួយនេះ ក្លាយ​ជា​ទៅ​ជា​គូ​ប្រជេង​នឹង​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ធំៗ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា យោងតាម​របាយការណ៍​ពី​អាកាស​យន្ត​ដ្ឋា​ន​មួយ​នេះ បានបញ្ជាក់​ថា កាលពីដើមឆ្នាំ ២០១៣ មាន​ភ្ញៀវ​ចំនួន ៦.៥០០​នាក់​ចេញ​ចូល​ជា​រៀង​រាល់​សប្ដាហ៍ ហើយ​មាន​ជើង​យន្តហោះ​ចំនួន ១១០​ខ្សែ បាន​ហោះហើ​ដោយ​ភ្ជាប់​ពី​សឹង្ហ​បុរី​ទៅ​កាន់​ទីក្រុង​ចំនួន ២៤០ ក្នុងចំណោម ៦០​ប្រទេស​៕

changi

មតិយោបល់