ទីក្រុងប៉េកាំង ( 19/08/13 ) : កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាមួយកាលពីថ្ងៃម្សិលមិញនេះហើយដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី 30 សីហា។
ទ័ពកូរ៉េខាងត្បូងដែលមានចំនួន 50,000 នាក់បានចូលរួមធ្វើសមយុទ្ធជាមួយនឹងទាហានអាមេរិកចំនួន 30,000 នាក់ក្នុងគោលបំណងធ្វើឲ្យសមត្ថភាពនៃកម្លាំងទាហានកាន់ប្រសើរឡើងក្នុងការគាំទ្រកិច្ចគាំពារសន្តិសុខនៅក្នុងឧបទ្វីបកូរ៉េនិងសមត្ថភាពការពារជាតិរបស់ប្រទេសភាគីដែលចូលរួមទាំងពីរ។នៅចន្លោះពេលនេះរដ្ឋាភិបាលកូរ៉េក៏នឹងមានសមយុទ្ធផ្សេងមួយទៀតដែលចាប់ផ្តើមសម្រាប់រយៈពេលបួនថ្ងៃប៉ុណ្ណោះដែលស្តីអំពីការសង្គ្រោះបន្ទាន់ផងដែរដូចជាការពារខ្លួនពីក្រុមភេវរកម្មក៏ដូចជាការបង្កហេតុនានាពីសំណាក់កូរ៉េខាងជើងផង៕
ព័ត៌មានជាតិ
មតិយោបល់