ព័ត៌មានជាតិ

សមត្ថកិច្ច កម្លាំងស្ទាក់ចាប់រថយន្ត និងឃាត់ជនសង្ស័យម្នាក់ ករណីចោរកម្ម

តាកែវ: នៅវេលាម៉ោង ៥ និង ២០ នាទីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ មានករណីរថយន្ត១ គ្រឿង ម៉ាកកាមរីព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AY7042 ស៊េរី 2004 ត្រូវចោរលួចពីភ្នំពេញ ហើយរត់តាមផ្លូវជាតិលេខ៤១។

ក្រោយទទួលបានព័ត៌មានភ្លាម ផ្នែកជំនាញអធិការរដ្ឋាននគរបាលស្រុកត្រាំកក់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯកឌុកធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បាន ដាក់កម្លាំង និងយករថយន្តបាំងផ្លូវ លុះដល់ចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ កម្លាំងសមកិច្ច ក៏បានស្ទាក់រថយន្តខាងលើ រួមទាំងជនសង្ស័យ យកមកសួរចម្លើយនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។

នៅចំពោះមុខជនសង្ស័យ បានឆ្លើយសារភាពថា រថយន្តម៉ាកខាងលើ គឺរូបគេលួចមកពីការ៉ាស់ឡានថែទាំរថយន្តយីហោមាតា ស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់ បឹងទំពុន២ ខណ្ឌមានជ័យ៕

មតិយោបល់