ប៉ុន្មានថ្ងៃមកនេះពាក្យចចាមអារាម បានលេចឡើងជាបន្តបន្ទាប់ថា ទូរស័ព្ទ ដ៏ឆ្លាត់វ័យ Nexus 5 ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនទូរស័ព្ទ Motorola ។
ប្រភពព័ត៌មានថ្មី ដែលចេញផ្សាយដោយ @evleaks ពាក់ព័ន្ធ នឹងការលេចធ្លាយចេញនៃឧបករណ៍ នេះ ត្រូវបានគេរំពឹងថា ខាង LG ជាអ្នកធ្វើ Nexus 5 ។ប៉ុន្តែផ្ទុយមកវិញ នៅពេលនេះដែរ ប្រភពបានធ្វើការអះអាងថា នឹងមាន LG Optimus L9 II ផងដែរ។
ទំព័រ @evleaks បានធ្វើការធ្វិតនៅលើធ្វីតទ័រថា រូបភាពដែលបែកធ្លាយទៅដល់ដៃរបស់អ្នក វាជាអ្នកស្នងត្រកូល Nexus 4 ។
ទន្ទឹមនឹងគ្នានេះដែរ Nexus 5 បានកំពុងរៀបចំចាត់ចែង ថ្ងៃដែលចេញផ្សាយផលិតផលរបស់ខ្លួន នៅខែ តុលា ខាងមុខ ក្នុងករណីដែលខាង LG បញ្ចប់ការធ្វើវាក្នុងពេលឆាប់ៗខាងមុខនេះ។ម្យ៉ាងវិញទៀតវាគួរតែមានលក្ខណៈស្រដៀង ទៅនឹង ទូរស័ព្ទឆ្លាតវៃ G2 ។
ប្រភពដើមចចាមអារាមខាងលើ បានបែកធ្លាយចេញពី ប្រទេសកូរ៉េខាងត្បូង ដោយថា Nexus 5 នឹងលក់ក្នុងតម្លៃ ២៩៩ ដុល្លារនៅទូទាំងពិភពលោក និង អាចធ្វើការដោះលេខកូដដោយស្វ័យប្រវត្តិទៀតផង។
សម្រាប់ទូរស័ព្ទដ៏ឆ្លាតវៃ ជំនាន់ Nexus នេះដែរ នឹងប្រើប្រាស់ប្រព័ន្ធ Android ដែលជាជំនាន់ថ្មី នៃ Moto X នេះបើយោងតាមប្រភពព័ត៌មានរបស់ Taylor Wimberly ។ គាត់បានបន្តទៀតថា សម្រាប់ឧបករណ៍មួយនេះ នឹងធ្លាយចេញលក់នៅ ថ្ងៃ Q4 2013 ៕
មតិយោបល់