(ញូដេលី)៖ នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ អ្នកស្លាប់ដោយសារជំងឺ COVID-19 មានចំនួន ៤,៣២៩នាក់ទៀត ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត គិតមកទល់ពេលនេះ ខណៈករណីឆ្លងថ្មីៗសរុប ២៦៣,៥៣៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា។
នេះជាថ្ងៃទី២ហើយដែលឥណ្ឌាមានតួលេខអ្នកឆ្លងបន្តស្ថិតក្រោម ៣០០,០០០នាក់ តែចំនួនអ្នកស្លាប់នៅតែខ្ពស់ដដែល។ ក្រោយការបូកសរុបទិន្នន័យថ្មីៗ ខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់ ២៥.២លានករណី ក្នុងនោះមានអ្នកស្លាប់ ២៧៨,៧១៩នាក់ និងជាសះស្បើយឡើងវិញជិត ២១.៦លាននាក់ ខណៈអ្នកជំងឺ ៣.៣៥លាននាក់ទៀត កំពុងសម្រាកព្យាបាល និងរង់ចាំការព្យាបាល៕
Xinhua៖ ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១
មតិយោបល់