ភាពតានតឹងថ្មីនៃជំងឺគ្រុនផ្ដាសាយបក្សីដែលអាចឆ្លង និងសម្លាប់សត្វ ត្រូវបានរកឃើញនៅក្នុងសត្វមាន់ ដែលត្រូវបានគេដាក់លក់នៅក្នុងទីផ្សារប្រទេសចិន។ នេះបើយោងតាមការសិក្សាថ្មីមួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយកាលពីថ្ងៃទី២១ខែសីហា កន្លងទៅនេះថា ក្រុមហ៊ុនអ្នកស្រាវជ្រាវមកពីសកលវិទ្យានៃទីក្រុងហុងកុង បានធ្វើការសាកល្បងទៅលើសត្វដែលមានជំងឺគ្រុនផ្ដាសាយបក្សី N7N9 ហើយក៏បានបញ្ជាក់ថា ជំងឺនេះអាចនឹងឆ្លងទៅកាន់មនុស្ស។
ក្រុមស្រាវជ្រាវខាងលើក៏បានរកឃើញនូវជំងឺផ្ដាសាយបក្សីថ្មី ដែលមានឈ្មោះថា “N7H7” នៅក្នុងសត្វមាន់។ ក្រោយពីការសិក្សា ក្រុមស្រាវជ្រាវក៏បានបញ្ជាក់ថា ជំងឺគ្រុនផ្ដាសាយ N7H7គឺអាចបណ្ដាលឲ្យកើតមានជំងឺរលាកសួតធ្ងន់ធ្ងរ។
លោក Zhu Hauchen ជាមនុស្សម្នាក់នៅក្នុងចំណោមក្រុមស្រាវជ្រាវបានប្រាប់សារព័ត៌មាន ស៊ិនហួ ថា មេរោគ H7 ប្រហែលជាឆ្លងពីសត្វទាទៅសត្វមាន់ ដែលនៅក្នុងនោះយ៉ាងហោចណាស់ក៏វាមានឱកាសពីរដងក្នុងការបំប្លែងខ្លួនផងដែរ។
បើទោះបីជាគេរោគផ្ដាសាយ H7N7 នៅមិនទាន់មានសញ្ញាណសង្ស័យណាមួយអាចបញ្ជាក់បានថា វាអាចឆ្លងពីបក្សីទៅកាន់មនុស្ស ឬពីមនុស្សទៅកាន់មនុស្សក្ដី ប៉ុន្តែវាក៏ជាកង្វល់ថ្មីមួយផងដែរ។
គួរបញ្ជាក់ផងដែរថា ជំងឺផ្ដាសាយ H7N9 បានស្លាប់មនុស្ស ៤៥នាក់នៅក្នុងប្រទេសចិន ដែលរបាយការណ៍នេះចេញដោយក្រសួងសុខាភិបាលនៃប្រទេសចិនកាលពីចុងខែមីនា ឆ្នាំ ២០១៣៕
មតិយោបល់