ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ បា...

បុរសម្នាក់ បានដាក់​ជណ្តើរ​ឡើង​កាប់​ធាងដូង បណ្តាលឲ្យរអិល​ធ្លាក់​ជុង​បង្គោលរបងផ្ទះ​ស្លាប់

0

​ពោធិ៍សាត់: យោតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ និង​បាន​ស្លាប់​ពេល​ក្រុមគ្រួសារ​បញ្ជូន​ដល់​មន្ទីរពេទ្យ ដោយសារ​ដាក់​ជណ្តើរ​ឡើង​កាប់​ធាងដូង​រអិល​ជើង​ធ្លាក់​ជុង​នឹង​បង្គោលរបង​ផ្ទះ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០​វេលា​ម៉ោង ៤​និង​១៥​នាទី​រសៀល​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ស្ថិតក្នុង​ភូមិ​ប៉ែន ឃុំ​លាច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ឈ្មោះ​នួន ចំ​រ៉ុង ភេទ​ប្រុស​អាយុ​៤៥ ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ បានដាក់​ជណ្តើរ​ឡើង​កាប់​ធាងដូង​លើដំបូល​ផ្ទះ​ខណ​:​នោះ​ក៏​រអិល​ជណ្តើរ​ធ្លាក់​ជនរងគ្រោះ​មក​ចំ​ពីលើ​​បង្គោលរបង​ផ្ទះ​របស់ខ្លួន​មាន​កម្ពស់​ប្រហែល​៦,៥​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​នៅពេល​ក្រុមគ្រួសារ ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​ខេត្តពោធិ៍សាត់ ៕

មតិយោបល់