ព័ត៌មានជាតិ

អត្រា​ផ្តល់កំណើត​នៅ​រុស្ស៊ី​កើនឡើង ១០ ភាគរយ​លុប​លើ​អាមេរិក​

​រុស្ស៊ី ៖ ការ​ផ្តល់​កំណើត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី មាន​អត្រា​កើនឡើង ដោយ​លុប​លើ​សហរដ្ឋ​អាមេរិក​នៅក្នុង​ឆ្នាំ ២០១៣ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ក្នុងប្រទេស​រុស្ស៊ី ចុះ​នៅ​ថ្ងៃទី ២២ ខែ សីហា ម្សិលមិញ​នេះ​។​
​តាំងពី​ឆ្នាំ ២០០៨ មក ការ​ផ្តល់​កំណើត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី បាន​កើនឡើង ១០ ភាគរយ ខណៈ​ដែល​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​ប្រមាញ ៩ ភាគរយ​។​
2013-08-22_234326
​នៅក្នុង​រយៈពេល​មួយ​ទសវត្ស​ដំបូង បន្ទាប់​ពី​ការដួលរលំ​នៃ​សហភាពសូវៀត ក៏​ធ្វើឲ្យ​អត្រា​ផ្តល់​កំណើត​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ក៏​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ និង​ជីវិត​រស់នៅ​គ្មាន​លក្ខណៈ​មាត្រដ្ឋាន​។​ជាមួយ​នឹង​សន្តិសុខ សេដ្ឋកិច្ច ល្អប្រសើរ​គ្រួសា​រវ័យ ក្មេង​បាន​លើកទឹកចិត្ត ឲ្យ​យក​កូន​ឲ្យបាន​ច្រើន ក្រោម​ការដឹកនាំ​របស់​លោក Vladimir Putin ដោយ​ការ​ផ្តល់​កំណើត​កើនឡើង 1.7 បើ​ធៀប​ទៅ​នឹង​ការ​ផ្តល់​កំណើត​នៅ​ឆ្នាំ ១៩៩៩ បានត្រឹមតែ 1,17 ។​
​ជាមួយនឹង​និន្នាការ​គ្រប់គ្រង​របស់ Putin បាន​បង្កើត​សាលារៀន​ជាច្រើន និង​ថ្នាល​វិធី​សង្គម ថ្មី ដោយ​ចំណាយ 10,000 ដុល្លារ​អាមេរិក សម្រាប់​គ្រួសារ ដែល​ផ្តល់​កំណើត​កូន​ទី ២ ៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់