ព័ត៌មានជាតិ

បុរស ២ នាក់​ត្រូវបាន​នារី​ម្នាក់​បង្ខំ​ឲ្យ​រួមភេទ​

​ថ្មីៗ​នេះដែរ ប៉ូលិស​ក្នុង​រដ្ឋ Wisconsin សហរដ្ឋអាមេរិក បាន​ឃាត់ខ្លួន​ស្ត្រី​វ័យ​កណ្តាល​ម្នាក់​ពី​បទ ចាប់ជំរិត និង​បង្ខំ​ឲ្យ​រួមភេទ​។​តាម​របាយការណ៍​ប៉ូលិស​ក្នុង​តំបន់​បានឲ្យដឹងថា ស្ត្រី​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ ឈ្មោះ Terry L.Boyd អាយុ ៥២ ឆ្នាំ ដោយ​ជួល​ផ្ទះ​រស់នៅ ជាមួយនឹង​បុរស​ផ្សេងទៀត​។​
1376973521268
​គ្រោះថ្នាក់​នេះ​ដែរ​បាន​កើតឡើង ក្នុងអំឡុង​ម៉ោង ៤ ព្រឹក កាលពី​ថ្ងៃ​ទី ១១ ខែ សីហា កន្លងទៅ ដោយ​នារី​ឈ្មោះ Terry L.Boyd បាន​ចាក់សោរ​ឲ្យ​បុរស​នោះ នៅក្នុង​ផ្ទះ និង​រស់នៅ​ក្នុង​បន្ទប់​ជាមួយ​នឹង​ខ្លួន តែ​ទោះជា​យ៉ាងណា​បុរស ២ នាក់​នោះ បាន​ទទួច​សុំ​ឲ្យ​នាង​ដោះលែង​ពួកគេ តែ​នា​មិន​យល់ព្រម ទាល់តែ​រួមភេទ​ជាមួយ​នឹង​នាង​ទើប​នាង​ព្រម​ដោះលែង​។​បន្ទាប់​ឭ​សំឡេង ស្រែក​ឲ្យជួយ​ដែល​ចេញ​តាម​បង្អូច អ្នក​ជិត​ក៏​បាន​រាយការណ៍​ទៅ​កាន់​ប៉ូលិស ។​ខណៈ​ដែល​ប៉ូលិស​ទៅដល់ ក៏​បាន​ទទួល​មេរៀន​ខ្លះៗ​ពី​ស្ត្រី​ល្មោភកាម​រូបនេះ និង​ពិបាក​ណាស់​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ជា​បុរស ពីរ​នាក់​។​តែ ក្រោយពី​ជួយ​សង្គ្រោះ​បុរស​ពីរ​នាក់​នោះ មិន​បាន​ដាក់​លក្ខណ្ឌ​អ្វី​ទៅ​លើ​រូប​នាង​នោះ​ទេ​។​

​ក្នុង​ល្ងាច​ថ្ងៃ​ជាមួយនឹង​គ្នា​នេះដែរ ស្ត្រី​ឈ្មោះ Terry L.Boyd មិន​ត្រូវ​បាន​ខាង​ប៉ូលិស ក្នុង​រដ្ឋ Wisconsin បង់ថ្លៃ ពិន័យ​ខណៈ​ដែល​ធ្វើឲ្យ​នាង​មាន​របួស​នោះ​ទេ គ្រាន់តែ​បញ្ជូន​រូបនាង​ទៅកាន់​មន្ទីរពេទ្យ​តែប៉ុណ្ណោះ​។​នៅក្នុង​មន្ទីរពេទ្យ នាង Terry L.Boyd ត្រូវបាន​ចាប់ខ្លួន​ម្តង​ទៀត​ខណៈ​ដែល ប្រើ​អំពើហិង្សា​។​តែ​ក្រោយមក​នាង​ត្រូវបាន​គេ​ដោះលែង​វិញ​។ ទោះជា​យ៉ាងនេះក្តី នាង​នៅ​តែ​បន្តសកម្មភាព បង្ខំ​មនុស្ស​ប្រុស ឲ្យ​រួមភេទ ជាមួយ​នឹង​នាង ដោយ​ដាក់​នៅក្នុង​បន្ទប់​ដោយ​ឡែក តែ​ក្រោយមក​ក៏​ត្រូវបាន​ចាប់ខ្លួន​ទៀត​៕​

មតិយោបល់