ប្រភពព័ត៌មាននៅក្នុងប្រទេសអ៊ីតាលី បានរាយការណ៍កាលពីថ្ងៃទី ២១ ខែ សីហា កន្លងទៅនេះ បានឲ្យដឹងថា ក្លិបមាន់ខ្នាយមាសបានយល់ព្រមក្នុងលក្ខណ្ឌ ផ្ទាល់ខ្លួន ក្នុងការទិញកីឡាករ ខ្សែប្រយុទ្ធ Erik Lamela វ័យ ២១ ឆ្នាំសញ្ជាតិអាហ្សង់ទីន ពីក្លិប Roma ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ត្រូវបានគេជឿជាក់ថា កីឡាករ Erik Lamela នឹងផ្លាស់ទី ទៅកាន់ទីក្រុង ឡុងដ៏ នៅពហុកីឡដ្ឋាន White Hart រហូតដល់ឆ្នាំ ២០១៩ និងតម្លៃខ្លួន ២ លានផោនក្នុងមួយឆ្នាំ។
ចំណែកទាក់ទិននឹងកីឡាករ Gareth Bale ដែលខាងក្លិបមាន់ខ្នាយមាសហៀបនឹង លក់ទៅឲ្យ Real Madrid ក្នុងតម្លៃ ១០០ លានផោន ដែលតម្លៃមួយបំបែកកំណត់ត្រាពិភពលោក ហាក់ដូចជាមិនទាន់ឃើញសញ្ញាណាមួយ ថាអាចទៅរួចនោះទេ ខណៈដែលពាក្យសម្តីរបស់ក្លិប Real Madrid ស្ថិតក្នុងលក្ខណៈជន្លនៅឡើយ ៕
ទស្សនាវីដេអូឃ្លិបគ្រាប់បាល់បំប៉ោងសំណាញ់របស់ Erik Lamela ជូន Roma ៖
មតិយោបល់