ទីក្រុងវ៉ាស៊ិនតោន ( 22/08/13 ) ៖ រដ្ឋាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថាខ្លួននៅតែមិនអាចកំណត់ឲ្យច្បាស់ថាតើអាវុធគីមីត្រូវបានប្រើប្រាស់នៅក្នុងប្រទេសស៊ីរី ឬអត់តាមរយៈព័ត៌មាននិងភស្តុតាងដែលប្រមូលបានពីហេតុការណ៍នាថ្មីៗនេះដែលបានសម្លាប់ប្រជាជនស៊ីរីរាប់រយនាក់ហើយនោះ។
លោក Jen Psaki អ្នកនាំពាក្យសហរដ្ឋអាមេរិកបាននិយាយថាយើងមិនអាចកំណត់ថាអាវុធគីមីត្រូវបានគេយកមកប្រើប្រាស់នោះទេប៉ុន្តែពួកយើងអាមេរិកគឺកំពុងតែធ្វើការគ្រប់នាទីជារៀងរាល់ថ្ងៃក្នុងការរកឲ្យឃើញប្រាកដថាយ៉ាងណា។លោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់អូបាម៉ាក៏ធ្លាប់បានថ្លែងជម្រុញឲ្យទីភ្នាក់ងាររបស់ខ្លួនខិតខំប្រមូលព័ត៌មាននិងភស្តុតាងដែលពាក់ព័ន្ធក្នុងការកំណត់ថាអាវុធគីមីពិតជាមាន ឬ អត់។
ក្រុមប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីបានចោទប្រកាន់រដ្ឋាភិបាលស៊ីរីថាជាអ្នកនៅពីក្រោយការស្លាប់ប្រជាជនខ្លួនជាង 1300 នាក់កាលពីថ្ងៃម្សិលមិញហើយអាវុធគិមីត្រូវបានប្រើប្រាស់នៅក្នុងការសម្លាប់យ៉ាងរង្គាលនេះ។លោកបារ៉ាក់អូបាម៉ាធ្លាប់បានសន្យាថាខ្លួនអាមេរិកនឹងធ្វើអន្តរាគមន៍នៅក្នុងសង្គ្រាមស៊ីវិលដែលមាននៅក្នុងប្រទេសស៊ីរីបើសិនណាអាវុធគិមីត្រូវបានប្រើប្រាស់នៅក្នុងជម្លោះរបស់ភាគីទាំងពីរ។
យើងនាំគ្នាចាំមើលថាតើប្រសិនបើគេរកឃើញភស្តុតាងនៃការប្រើប្រាស់អាវុធគីមីនោះអាមេរិកនឹងមានឱកាសក្នុងការប្រើប្រាស់កម្លាំងទ័ពរបស់ខ្លួននៅក្នុងប្រទេសស៊ីរីទៀតហើយ ឬ យ៉ាងណា?
មតិយោបល់