ព័ត៌មានជាតិ

ទស្សា​នា​វីដេអូ​ការ​ធ្វើ​តេស្ត​លើ​សំបក​ខ្នង​ទូរស័ព្ទ iPhone 5 C

​កាលពី​ថ្ងៃ​ទី ២១ ខែ សីហា នៅលើ​ទំព័រ YouTube ត្រូវបាន​គេ​បង្ហោះ​វិដេអូ​ឃ្លិ​ប​មួយ​ទាក់ទង​នឹង​ការ​ធ្វើ​តេស្ត​លើ​សំបក​ខ្នង iPhone 5 C ។​
​វីដេអូ​ឃ្លិប​ដែល​បាន​បង្ហាញ​នោះដែរ គេ​យក​សំបក​ខ្នង iPhone 5C ដាក់​ក្នុង​ថង់ មួយ រួច​ដាក់​បញ្ចូល សោ​ឡាន និង​ប្រាក់​កាក់ រួច​ធ្វើការ​ក្រឡុក ។ បន្ទាប់ពី​ដំណើរការ​ក្រឡុក​អស់​រយៈពេល ជិត ១ នាទី គេ​យក​វា​ចេញ និង​ពិនិត្យ ឃើញថា សំបក​ខ្នង ដែល​ផ្សំ​ចេញពី​សារ​ធារ ប្រភេទ​ស័ង្កសី បូកផ្សំ និង​សំឡី​កែវ នោះ​ធន់ និង​ការប៉ះទង្គិច​។​
2013-08-23_105744
​នៅ​ដើម​ឃ្លា​នៃ​វិដេអូ​ឃ្លិប​នេះដែរ គេ​ក៏​បាន​ឃើញ ការបង្ហាញ​ពី​ទំហំ​នៃ ទូរស័ព្ទ​ឆ្លាត​វៃ iPhone 5C ផងដែរ ដោយ​មាន​កម្រាស 8.98 មី​លី​ម៉ែត្រ ក្រាស​ជាង iPhone 5 (7.6 mm) ។​
​ថ្មីៗ​នេះដែរ iPhone 5 C ត្រូវបាន​អ្នក​ព្យាករ​រំពឹងថា នឹង​ចេញ វា​នឹង​លក់​ចេញ​នៅ​ក្នុង​តម្លៃ​ពី ៤០០ ទៅ ៥០០ ដុល្លារ ដែល​ចេញ​នៅ​ថ្ងៃ​ទី ១០ ខែ សីហា​ខាង​មុខ​នេះ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់