ព័ត៌មានជាតិ

មាន់​ខ្នាយ​មាសបំបាក់មុខ​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល​យ៉ាង​ចាស់ដៃ​យប់មិញ​

​កាលពី​រាត្រី​ថ្ងៃទី ២២ ខែ សីហា ម្សិលមិញ​នេះដែរ ក្លិប​មាន់​ខ្នាយ​មាស បាន​ជួប​ជាមួយនឹង ម្ចាស់ផ្ទះ Dinamo Tbilisi របស់​ហ្ស​ក​ហ្ស៊ី ក្នុង​លទ្ធផល ៥-០ ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​ជម្រុះ​ក្របខណ្ឌ UEFA Europa League រដូវ​កាល​ឆ្នាំ​២០១៣-២០១៤ ក្នុង​ជុំ​ទី​៣ ជើង​ទី​១ ។​
Tottenham Hotspur's Andros Townsend scores at Dinamo Tblisi in their Europa League play-off
​ទោះបីជា​ក្លិប​មាន់​ខ្នាយ​មាស់ អវត្តមាន​កីឡាករ Gareth Bale ដែល​កំពុង​ទីទើ ក្នុង​លទ្ធផល​ទិញដូរ​ក្តី​តែមាន់​ខ្នាយ​មាស នៅតែ​មាន​ឱកាស ក្នុងកា​បំបាក់​ម្ចាស់ផ្ទះ​ដោយ​លទ្ធផល​យ៉ាង​ចាស់ដៃ​បំផុត ។​
​សម្រាប់​គ្រាប់​បាល់​ដំបូង​បរប​ស់មាន់​ខ្នាយ​មាស​រកបាន​ដោយ​កីឡាករ ខ្សែប្រយុទ្ធ​ចំណូល​ថ្មី ដែល​បាន​ផ្លាស់​ចេញ​ពី​ក្លឹប Valencia របស់ អេ​ស្ប៉ាញ​គឺ Roberto Soldado រកបាន​២​គ្រាប់​ម្នាក់ឯង ជាប់​គ្នា​នៅ​នាទី​ទី​៥៨ និង ៦៧ ដែល​នេះ​ជា​គ្រាប់​ទី​៣​ហើយ សម្រាប់​ក្រុម Spurs ក្រោយ​ពី​គ្រាប់​ទី​១ ដោយ​បាល់​ប៉េណាល់​ទី​ពេល Spurs ប្រកួត​ឈ្នះ​ក្រុម​ចំណូល​ថ្មី​ម្ចាស់ផ្ទះ Crystal Palace ១-០ ក្នុង Premier League កាល​ពី​អាទិត្យ​មុន ។​ ប៉ុន្មាន​គ្រាប់​ក្រោយមកទៀត​រកបាន​ដោយ​កីឡាករ​​មិត្តរួមក្រុម ​។​
​ជាមួយ​នឹង​លទ្ធផល​យ៉ាង​ចាស់ដៃ​នេះដែរ ក្លិប​មាន់​ខ្នាយ​មាស​ក៏​រំពឹងថា នឹង​លើក​ពាន សម្រាប់​ក្របខណ្ឌ UEFA Europa League នៅពេល​ខាងមុខ​នេះ​ដែរ​៕​
ទស្សនា​វីដេអូ​ឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់