ព័ត៌មានជាតិ

Updated៖ ថៅកែហាងនំស្លាប់ភ្លាមៗ និងបុគ្គលិករងរបួសធ្ងន់ ៣នាក់ ក្នុងហេតុការណ៍ចាក់សម្លាប់គ្នា

ព្រះសីហនុៈ នៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ មានករណីជនជាតិចិន ៤នាក់ ចាក់សម្លាប់គ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ ត្រង់ចំណុចក្រុម២ ភូមិ១ សង្កាត់២ ក្រុង/ខេត្តព្រះសីហនុ។

ជនជាតិចិនទាំង ៤នាក់រួមមាន៖
១.ឈ្មោះ ឈូ ហ័រសាំង ភេទប្រុស អាយុ ៣២ឆ្នាំ (ស្លាប់) ជនជាតិចិន មុខរបរ ថៅកែហាងនំ។
២.ឈ្មោះ ចាង ឃុន ភេទប្រុស អាយុ ២០ឆ្នាំ រងរបួសធ្ងន់ ជនជាតិចិន មុខរបរ បុគ្គលិកហាងនំ។
៣. ឈ្មោះ លាំង ជិនឆាវ ភេទប្រុស អាយុ ៣៣ឆ្នាំ រងរបួសធ្ងន់ ជនជាតិចិន មុខរបរ បុគ្គិលិកហាងនំ ។
៤. ឈ្មោះ លី ជៀនយាន ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិចិន (សង្សារបស់ឈ្មោះ ឈូ ហ័រសាំង ) រងរបួសធ្ងន់។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ រីឯជនសង្ស័យ សមត្ថកិច្ចកំពុងស្វែងចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់