ព័ត៌មានជាតិ

ម៉ូតូ១គ្រឿង ត្រូវកម្លាំងនគរបាលចុះល្បាត ប្រទះឃើញទុកចោលនៅសួនមិត្តភាព ខណ្ឌ៧មករា

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានឲ្យដឹងថា ស្របពេលដែលសមត្ថកិច្ចកំពុងល្បាត ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ នៅវេលាម៉ោង ២១និង០០យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ក៏បានប្រទះឃើញ ម៉ូតូ១គ្រឿងម៉ាក Hongda Scoopy•i ពណ៌ស មានផ្លាកលេខ ភ្នំពេញ 1 FX- 6712 ទុកចោលនៅចំណុចសួនមិត្តភាពផ្លូវលេខ១៧១ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

បច្ចុប្បន្នម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមិត្តភាព ខណ្ឌ៧មករា ។

បើបងប្អូនប្រជាពលរដ្ឋ មានបាត់ម៉ូតូ ដូចបានបញ្ជាក់ខាងលើ សូមទំនាក់ទំនងលេខទូរសព្ទ 012 922050 / 097 9797261 ៕

មតិយោបល់