សម្រាប់ថ្ងៃទី២៤ ខែ សីហា ស្អែកនេះ ក្នុងក្របខណ្ឌ Premier League មាន ៧ គូរដែលបង្ហាញខ្លួនលើវាលស្មៅ ក្នុងនោះរួមមាន ក្លិប Fulham ប្រកួតជាមួយ Arsenal ក្លិប Everton ជួបជាមួយ West Brom ក្លិប Hull City ជួបជាមួយនឹង Norwich ក្លិប Newcastle ជួបជាមួយ Weat Ham ក្លិប South Hampton ជួបជាមួយនឹង Sunderland ក្លិប Stocke City ជួប C Palace និង Aston Villa ជួប Liverpool ។
ក្លិប ហង្សក្រហម ជួបជាមួយនឹង Aston Villa នៅម៉ោង ១៧ និង៣០ នាទី ត្រូវម៉ោងនៅកម្ពុជា ១២ និង ៣០ នាទី យប់ ។ ចំណែក ក្លិប Fulham ប្រកួតជាមួយ Arsenal ត្រូវម៉ោង ១២ និង ៤៥ នាទី ត្រូវម៉ោងនៅកម្ពុជាវេលាម៉ោង ៧ និង ៤៥ នាទីយប់។ រីឯប៉ុន្មានគូរផ្សេងទៀត ត្រូវប្រកួតនៅម៉ោង ១៥ និង oo នាទី ត្រូវម៉ោងនៅកម្ពុជាវេលាម៉ោង ១០ យប់។
សម្រាប់ក្លិបដែលនាំមុខគេនៅលើតារា នារដូវកាលនេះ គឺក្លិបតោខៀវ មាន ៦ ពិន្ទុ មេឃខៀវ មាន ៣ ពិន្ទុ បិសាចក្រហម មាន ៣ ពិន្ទុ ៕
មតិយោបល់