ត្បូងឃ្មុំៈ កម្លាំងជំនាញនគរបាលស្រុកត្បូងឃ្មុំ សហការជាមួយនគរបាលក្រុងសួង បានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទសមគំនិតក្នុងអំពើប៉ុនប៉ងឃាតកម្ម កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិពោធិកិល សង្កាត់សួង ក្រុងសួង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ីន សុវណ្ណារ៉ា ហៅបារាំង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិពោធិ៍កិល សង្កាត់សួង ក្រុងសួង តាមរយៈដីកាបង្គាប់ ឲ្យចាប់ខ្លួនលេខ 61 ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ របស់លោក សុខ លី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ ពីបទសមគំនិតក្នុងអំពើប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តនៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវសមត្ថកិច្ចជំនាញនគរបាលស្រុក កំពុងរៀបចំឯកសារតាមនីតិវិធី បញ្ជូនទៅតុលាការវិនិច្ឆ័យតាមច្បាប់៕
មតិយោបល់