ព័ត៌មានជាតិ

ចង់​ចាកឆ្ងាយ​ពី​មនុស្ស និង​បច្ចេកវិទ្យា សុខចិត្ត​ទៅ​រស់នៅ​ក្នុង​រន្ធ​ភ្នំ​អស់​រយៈពេល ២០ ឆ្នាំ​

បុរស​ជនជាតិ​ម្នាក់​បាន​បំពេញ​បំណងប្រាថ្នា​របស់​ខ្លួន ដោយ​ធ្វើឲ្យ​ជីវិត​របស់គាត់ មាន​សភាព​ស្ងប់ស្ងាត់ ដោយ​លាក់ខ្លួន​ក្នុង​គុហា​ភ្នំ​អស់​រយៈពេល ២០ ឆ្នាំ​។​
​បុរស​នេះ​ដែរ​មានឈ្មោះ​ថា Rooms Mingshan អាយុ ៥៤ ឆ្នាំ រស់នៅ​ជាមួយ​ច្រាំង​ថ្មភ្នំ​ចោទ មាន​កម្ពស់ ៥០ ម៉ែត្រ ពី​ដី ។ គាត់​បាន​ចាក់ចេញ​ពី​ផ្ទះ ក្នុង​ក្រុង Gaoba នា​ខេត្ត Shaanxi ក្នុង​ប្រទេស​ចិន កាលពី​ឆ្នាំ ១៩៩៣ ដោយសារតែ​មូលហេតុ​ចំបង​ម្យ៉ាង​គត់​គឺ​មិន​ចង់​រស់នៅ​ដោយ​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​ឡើយ​។​

​រយៈពេល ២០ ឆ្នាំ កន្លង​ទៅ​គាត់​បាន​រស់នៅ ក្នុង​គុហា​ភ្នំ ដាច់ស្រយាល​ពី​ទីប្រជុំជន ដោយ​ចាកចេញ​ពី​គ្រឿង​បរិក្ខា​ទំនើបៗ ដោយ​ងាក​មក​រក​បែប​លក្ខណៈ​ធម្មជាតិ សូម្បី​តែ​ខោ​ក៏​គ្មាន​ស្លៀក​ដែរ​។​
​បង​ប្អូនប្រុស​របស់ Rooms Mingshan បាន​និយាយថា បង​ប្អូនប្រុស​របស់​ខ្លួន មាន​លក្ខណៈ​ចរិក​ចំលែក​ខុស​ពី​អ្នក​ដទៃ​។​ក្នុង​រយៈពេល ២០ ឆ្នាំកន្លងមក ការងារ​ជាច្រើន ត្រូវ​បាន​គាត់​ធ្វើ​នៅ​ក្នុង​រន្ធ​ភ្នំ​នោះ​។ នៅ​ខាងក្រៅ​ដែល​ជា​ផ្លូវ​ឡើង​ទៅ​កាន់​រន្ធ​គុហា​ភ្នំ​នោះ គាត់​បាន​ចោះ​វា ដោយ​គ្រាន់​នឹង​តោង ឬ​ជាន់ ដើម្បី​បង្ករ​ភាពងាយស្រួល​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ បានឲ្យដឹងថា គាត់​ស្វែងរក​ឃើញ​គុហា​នេះ តាំងពី​គាត់​នៅ​ក្មេង​ម្លេះ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore111/RoomsMingshan3_zpsc4fdccf6.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore111/RoomsMingshan1_zpsa0b4658a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore111/RoomsMingshan2_zps08973ffa.jpg

មតិយោបល់