ភ្នំពេញៈ នារីជនជាតិចិនម្នាក់ លោតពីលើសណ្ឋាគារ បណ្តាលឲ្យរងរបួសក្បាលនឹងបាក់ជើងម្ខាង ត្រូវបានរថយន្តឯកជន ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារជីងកាំង ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខប្រលានយន្តហោះអន្តរជាតិភ្នំពេញ ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីសន្តិសុខ នៅក្រុមហ៊ុនហុងដា ដែលជាប់ព្រំប្រទល់នឹងសណ្ឋាគារ បានអោយដឹងថា ដោយគាត់ឃើញនារីរងគ្រោះ ជាជនជាតិចិន គាត់ស្រាប់តែមកធ្លាក់មកលើរបងព្រំប្រទល់សណ្ឋាគារ នឹងក្រុមហ៊ុនហុងដា ដែលគាត់កំពុងយាម បណ្តាលឲ្យធ្លាក់លើរបងនឹងបាក់មែកឈើលម្អ ចំណែកជនរងគ្រោះរងរបួសធ្ងន់ ហើយខណៈពេលភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានជនជាតិចិន ដែលរស់នៅជាមួយគ្នា អោយខ្មែរអ្នកបកភាសាចិន ហៅរថយន្តមកជួយសង្គ្រោះភ្លាមៗ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ពេលសាកសួរនៅសណ្ឋាគារ បានបញ្ជាក់ថា ជនរងគ្រោះធ្លាក់នៅជាន់ទី២ ហើយសមត្ថកិច្ចបានសួរនាំពីនារីជនជាតិចិនម្នាក់ខាងលើ គាត់ទើបតែមកសម្រាកនៅសណ្ឋាគារយីហោជីងកាំងខាងលើ នឹងទេហើយនារីជនជាតិចិនខាងលើ គាត់មានសតិមិនប្រក្រតីម្តងៗ ដោយជនជាតិចិនដែលស្គាល់ ដែលសម្រាកនៅសណ្ឋាគារជាមួយគ្នា បានបញ្ជាក់ប្រាប់ ។ ចំណែកក្រុមគ្រួសាររបស់នារីរងគ្រោះ ដោយនិយាយតាមទូរសព្ទប្រាប់ថា ឪពុករបស់នាងអោយនាងមកស្រុករបស់ខ្លួនវិញ យូរហើយតែជនរងគ្រោះប្រាប់ថា នឹងជិតបានទៅហើយ តែឥឡូវបែរជាមានបញ្ហាអញ្ចឹងទៅវិញ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានបញ្ជាក់ប្រាប់ថា នារីជនជាតិចិនខាងលើ រងរបួសធ្ងន់ សមត្ថកិច្ចបានចុះទៅសាកសួរ ហើយតែជនរងគ្រោះរងរបួសធ្ងន់ពេក មិនអាចបំភ្លឺព័ត៌មានប្រាប់សមត្ថកិច្ចនៅឡើយ ៕
មតិយោបល់