បន្ទាប់ពីតារាសម្តែងស្រីម្នាក់នាង Cameron Bay មានមេរោគអេដស៍ បន្ទាប់ពីការធ្វើតេស្តឈាម កាលពីថ្ងៃទី ២៧ ខែ កក្កដា អ្នកសិល្បៈករជាច្រើន ដែលសម្តែងរួមភេទជាមួយនឹងនាង បាននាំគ្នាទៅធ្វើតេស្ត ឈាម គ្រប់ៗគ្នា។
ទំព័រ DM បាននិយាយថា ឧស្សាហកម្ម Porn នៅ សាន់ហ្វ្រន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា បានធ្វើការព្យួរទុកការថតរឿងរបស់ខ្លួន ។ ដោយឲ្យសិល្បៈករ សិល្បៈការិនី ជាច្រើនទៅធ្វើតេស្តឈាម រកមេរោគអេដស៍ ខណៈដែលតេស្តឈាមតារាសម្តែងស្រី Cameron Bay ត្រូវបានប្រកាសថា នាងមានផ្ទុកមេរោគអេដស៍ ។
ទំព័រ Home Daily Mail បានឲ្យដឹងថា សិល្បៈករ សិល្បៈការិនីដែលធ្លាប់ថតរឿងរួមភេទ ជាមួយនឹងនាង Cameron Bay នៅពេលនេះ កំពុងមានអារម្មណ៍ស្មុគស្មាញនៅក្នុងខ្លួន។ មុនធ្វើការតេស្តឈាមនាង Cameron Bay ក៏មានរួមភេទជាមួយនឹង តារាសម្តែង Xander Corvus និង Sydney Leathers ដែលអ្នកទាំងពីរកំពុងប្រឈមនឹងហានិភ័យក្នុងការឆ្លងមេរោគពីនាង ។
ក្នុងបទសំភាសមួយ អ្នកទាំងពីរបានធ្វើការ អះអាងថា ពួកគេបានធ្វើតេស្តឈាម មុននឹងថតរឿងរួមភេទ ជាមួយនឹងនាង ។លទ្ធផលបញ្ជាក់ថា សុខភាពរបស់ពួកគេល្អ។ អ្នកជំនាញខាងវេជ្ជសាស្ត្រ បានជឿជាក់ថា កុំអាលនិយាយនៅត្រង់ចំណុចនេះ អ្វីគ្រប់យ៉ាងវាមិនប្រសើរនោះទេ។ដោយសារតែមេរោគអេដស៍ បន្ទាប់ពីចូលទៅកាន់រាងកាយរបស់មនុស្ស ប្រមាណ ៣ ខែ បន្ទាប់ធ្វើតេស្តទើបយ៉ាងធ្វើតេស្តទើបអាចនិយាយបាន។
បញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០០៤ តារាសម្តែង Porn ពីរនាក់ បានធ្វើតេស្តឈាម បង្ហាញឲ្យដឹងថា អ្នកទាំងពីរមានផ្ទុកមេរោគអេដស៍ផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore114/Porn1_zpsf5c64366.jpg
លោក Xander Corvus ដែលធ្លាប់ឡើងគ្រែជាមួយនឹង Cameron Bay
https://i1272.photobucket.com/albums/y389/domneng/Decore/Decore114/Porn3_zps1d4314ea.jpg
នាង Sydney Leathers
https://i1272.photobucket.com/albums/y389/domneng/Decore/Decore114/Porn2_zps998d4a28.jpg
មតិយោបល់