ព័ត៌មានជាតិ

ក្លិប Real Madrid រៀបចំ​ឆាក​ស្វាគមន៍ កីឡាករ Gareth Bale ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

ថ្មីៗ​នេះដែរ ខាង​ពហុ​កីឡដ្ឋាន BLD Santiago Bernabeu នៅ​ក្លិប Real Madrid បាន​ប្រញាប់ប្រញាល់​រៀបចំ តុបតែង​ឆាក​របស់ខ្លួន ដើម្បី​ដំណើរការ​ទទួល​កីឡាករ Gareth Bale នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។​
​កីឡាករ Gareth Bale នឹង​លេចមុខ​លើ​ទីលាន និង​ពហុកីឡាដ្ឋាន Real Madrid នៅ​រដូវ​កាល​នេះ នៅ​ចំណុច​ជាក់លាក់​មួយ ដោយ​អះអាង រហូតដល់ ៩៩ ភាគរយ​ថា​កីឡាករ​រូបនេះ​នឹង​មក​បង្ហាញ​ទម្រង់​លេង​នៅទីនេះ​។​ដោយ​ព្រឹក​នេះដែរ ខាង​កីឡាករ​សញ្ជាតិ​វែល កំពុង​តែ​បំពេញ​រាល់​និវិវិធី សម្រាប់​ការ​ចុះចត ជាមួយនឹង “White House” ។ មុន​នៃ​កម្មវិធី​ទទួល​កីឡាករ​នេះដែរ BLD Bernabeu បាន​សម្រេចចិត្ត​តុបតែង​ពហុ​កីឡដ្ឋាន​របស់ខ្លួន ដើម្បី​ដំណើការ​កម្មវិធី​ដើម្បី​ស្វាគមន៍​កីឡាករ Bale ។​

​ជាក់ស្តែង​នៅ​ថ្ងៃនេះ​ដែរ ពហុ​កីឡដ្ឋាន​មួយ​នេះ មាន​អ្នក​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ ដោយ​គេ​យល់ឃើញថា នឹង​ទទួល​ស្វាគមន៍ កីឡាករ​សញ្ជាតិ​វែល រូបនេះ នៅ​ថ្ងៃស្អែក​។​
​យើង​នៅ​ចង​ចាំ​ថា កាលពី ៤ ឆ្នាំ​កន្លង​ទៅ ខណៈពេល​ដែល​កីឡាករ​ដ៏​ថ្លៃ Cristiano Ronaldo ធ្វើ​កុងត្រា នោះ ខាង ពហុ​កីឡដ្ឋាន​មួយ​នេះ បានរៀបចំ ឆាក ឲ្យ​កីឡា​រូប​នេះ​បង្ហាញ​ខ្លួន លើ​ឆាក​ជាមួយនឹង​វត្តមាន​មនុស្ស​រាប់​ម៉ឹន​នាក់ ដោយ​មិន​ខុស​ពី​ការតុបតែង​ឆាក​លើក​នេះ​នោះ​ទេ​។​

​ទន្ទឹម​នឹង​គ្នា​នេះដែរ ប្រភព​ព័ត៌មាន​នៅ​ចក្រភព​អង់គ្លេស បានបង្ហាញ​រូបភាព កីឡាករ​សញ្ជាតិ​វែល ចាកចេញ​ពី​ផ្ទះ​នៅ​ទីក្រុង ឡុង​ដ៍ ដោយ​លក្ខណៈ​ប្រញាប់ប្រញាល់​ជាទីបំផុត ។ វា​ហាក់ដូចជា​ខ្លួន​ប្រញាប់ប្រញាល់​ទៅកាន់ ក្លិប Real Madrid ចឹង​។​
​យោងតាម​ប្រភព​ព័ត៌មាន​ជាច្រើន ទាក់ទង​និង​ក្លិប​មាន់​ខ្នាយ​មាស បានឲ្យដឹងថា ក្លិប​អង់គ្លេស​មួយ​នេះ បាន​យល់ព្រម លក់​កីឡាករ Bale ក្នុងតម្លៃ ៩៣ លាន​ផោន ដូចនេះ​កីឡាករ Gareth Bale នឹង​ក្លាយជា​កីឡាករ​ដែល​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពិភពលោក​៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore116/Bale1_zpse84c2f0f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore116/Bale3_zps8e8811b3.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore116/Bale6_zpsc2f5881e.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore116/Bale2_zpsc210323c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore116/Bale5_zps0a969312.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore116/Bale4_zps0e9eff38.jpg

មតិយោបល់