កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧នឹង០០នាទី
នៅចំណុច ក្នុងឡឥដ្ឋវ៉េង លាងអេង ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
-ជនរងគ្រោះ០១នាក់
.ឈ្មោះ វ៉េង លាងហ័ត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិប្បកម្មឡឥដ្ឋ មានទីលំនៅភូមិ ក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
-ជនសង្ស័យ០២នាក់(ឃាត់ខ្លួន)
១.ឈ្មោះ រស់ រិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករឡឥដ្ឋ។
២.ឈ្មោះ អន តុលា ហៅឡា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករឡឥដ្ឋ។
.អ្នកទាំងពីរមានទីលំនៅសព្វស្នាក់នៅក្នុងឡឥដ្ឋវ៉េង លាងអេង ភូមិឈើទាល ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
-វត្ថុតាងចាប់យក
១.ដែកបន្ទះចំនួន០៥ទំហំទទឹង១៦ស.ម បណ្ដោយ៨៥ស.ម។
-សភាពនៃរឿងហេតុ
កន្លងមកជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងបានលួចសម្ភារៈរបស់ថៅកែរក្នុងឡឥដ្ឋច្រើនលើកមកហើយ។
នៅថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧នឹង០០នាទី ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពលួចយកដែកបន្ទះបិតមុខឡចំនួន០៥បន្ទះ ទម្ងន់សរុប៣៩.៥គីឡូក្រាម ដាក់ក្នុងរទេះ គោលយន្តដឹកយកទៅលក់អោយកន្លែងទិញលក់អេតចាយនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ បានប្រាក់ចំនួន៤០០០០ម៉ឺនរៀល(បួនម៉ឺនរៀល) ចែកគ្នាបានពីរម៉ឺនរៀលម្នាក់រួចក៍បើកគោយន្តទៅឡឥដ្ឋវិញ។ ភ្លាមនោះជនរងគ្រោះបានដឹងថា បាត់ដែក ក៍បានជិះម៉ូតូសួរតាមកន្លែងទិញអេតចាយនៅភូមិកោះរកាបានឃើញដែកបន្ទះបិតមុខឡរបស់ខ្លួន ក៏សួរ អ្នកទិញអេបចាយបានប្រាប់ថា បានទិញពីកម្មករល្អឥដ្ឋ បានបើកគោយន្តដឹកយកមកលក់។
.លុះព្រឹកថ្ងៃទី០៦ ខែ១២ ឆ្នាំ២០២២ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ។
.ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចប៉ុស្តិ៍បានទៅកន្លែងកើតហេតុ ហើយបាននាំយកជនសង្ស័យមកសាកសួរ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចដែករបស់ជនរងគ្រោះប្រាកដមែន។
.ចំពោះជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល
ករណីនេះកំពុងកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់