ព័ត៌មានជាតិ

ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងជាង៨៤ គីឡូម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំប បានប្រកាសដាក់ឱ្យធ្វើចរាចរណ៍ជាផ្លូវការហើយ

គម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងជាង៨៤ គីឡូម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ត្រូវបានប្រកាសដាក់ឱ្យធ្វើចរាចរណ៍ជាផ្លូវការ ចាប់ពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១នេះតទៅ។

ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ ដំបង-ខេត្តបន្ទាយមាន ជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ចំណាយថវិកាអស់ជាង១៦០លានដុល្លារ បានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា ហើយដំណើរការសាង សង់បានប្រព្រឹត្តទៅយ៉ាង សកម្ម ។

ឯកឧត្តម តូច ចាន់កុសល បានថ្លែងបន្ថែមថា កំណាត់ផ្លូវនេះមាន ៤គន្លង មានទទឹង ២៣ម៉ែត្រសម្រាប់តំបន់ជន បទ និង ២៨ម៉ែត្រសម្រាប់ទីប្រជុំជន។ កំណាត់ផ្លូវនេះមានដាំលម្អដើមត្របែកព្រៃ នៅចំកណ្ដាលទ្រូងផ្លូវ ប្រមាណជាង១ម៉ឺនដើម ចាប់ ពីក្រុងបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ។ ដោយឡែកផ្លូវវាងក្រុងបាត់ដំ បង មានដាំលម្អដើមក្ងោកនៅ អមសង្ខាងផ្លូវរាប់ពាន់ដើម ដើម្បីការពារការទន្ទ្រានដីចំណីផ្លូវ បង្កើនសោភ័ណភាព និងជួយទាក់ទាញអ្នកបើកបរ ក៏ដូចជាអ្នកធ្វើដំណើរឱ្យទទួលបាននូវអារម្មណ៍ស្រស់ស្រាយផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងបន្តថា កំណាត់ផ្លូវនេះ ជាគោលការ ណ៍នឹងទទួលបានការថែទាំរយៈពេលមួយឆ្នាំពីដៃគូជប៉ុន គិតចាប់ពីថ្ងៃប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះទៅ។ ហើយចំពោះអ្នករំលោភបំពានលើដីចំណីផ្លូវនឹងត្រូវចាត់ វិធានការតាមផ្លូវច្បាប់ជាធរមាន។

ជាមួយគ្នានេះ ឯកឧត្តម បានឱ្យដឹងទៀតថា បច្ចុប្បន្ននេះ វិស័យដឹកជញ្ជូននៅកម្ពុជា មានតម្លៃថ្លៃជាងបណ្ដាប្រទេសជិតខាង ដូច្នេះបន្ទាប់ ពីផ្លូវវាងក្រុងបាត់ដំបងនេះបើកឱ្យធ្វើចរាចរណ៍ នឹងជួយបង្កើនល្បឿននៃការដឹកជញ្ជូនទំនិញ កាត់បន្ថយថ្លៃប្រេង និងការចំណាយផ្សេងៗ។

គម្រោងធ្វើឱ្យប្រសើរឡើង វិញ កំណាត់ផ្លូវជាតិលេខ៥ គឺ ជាគម្រោងក្រោមកម្ចីឥណ ទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ដែលផ្តើម សាងសង់ចេញពីព្រែកក្តាម រហូតដល់ក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយ មានជ័យ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ ៥០០ លានដុល្លារ ហើយការស្ថាប នាត្រូវបានបែងចែកជាបីផ្នែកធំៗគឺ ភាគខាងជើង ភាគខាង ត្បូង និងភាគកណ្តាល។

ផ្លូវជាតិលេខ៥ គឺជាផ្លូវយុទ្ធ សាស្ត្រយ៉ាងសំខាន់ ជាផ្លូវអាស៊ានហាយវេលេខ១ ហើយក៏ជាផ្លូវរបៀងសេដ្ឋកិច្ចកើត-លិចទី២ដ៏មានសក្ដានុ ពលសម្រាប់ប្រកួតប្រជែងពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម វិនិយោគ និងសេដ្ឋកិច្ចនៃមហាតំបន់មេគង្គ GMS ដែលតភ្ជាប់រវាង បាងកក-ភ្នំពេញ-ហូជីមិញ៕

 

មតិយោបល់