ភ្នំពេញៈ ភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៩ខ្នង រលំបង្គោលភ្លើងសង្កត់លើរថយន្តយីឌុប ១គ្រឿង រលំដើមឈើ៣ដើម និងប៉ុស្តិ៍សន្តិសុខយាមនៅបុរីអង្គរចំនួន ១កន្លែង ខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ០០នាទីរសៀលថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវ ១៧២០ ភូមិទួលពពែ សង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ និងនៅផ្លូវ ១៨០០ក្រុម ៤ភូមិបឹងរាំង សង្កាត់ទួលសង្កែទី ២និងទីតាំងមួយកន្លែងទៀត គឺរលំដើមឈើខូចខាតម៉ូតូអូសធុងការ៉េមមួយគ្រឿង និងប៉ុស្តិ៍យាម របស់សន្តិសុខ នៅផ្លូវចូលបុរីអង្គរភ្នំពេញ ។
រថយន្តសណ្ដោង ត្រូវបង្គោលភ្លើងសង្កត់លើនោះ ម៉ាកហ៊ីណូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3A-2227 ខូចខាតយ៉ាងដំណំ ។
ក្រោយហេតុការណ៍គេឃើញអាជ្ញាធរ និងសមត្ថកិច្ច បានចេញជួយអន្តរាគមន៍ នៅទីតាំងកើតហេតុផងដែរ៕































មតិយោបល់