Frane Selak ជាបុរសគ្រូភ្លេងជនជាតិក្រូអាតម្នាក់ចាប់ផ្តើមថ្ងៃសំណាងអាក្រក់បំផុតជាលើកតំបូងនៅក្នុងឆ្នាំ 1962 នៅពេលដែលគាត់ធ្វើដំណើរតាមរថភ្លើងពីតំបន់ Sarajevo ទៅកាន់ Dubrovnik ដែលក្រោយមករថភ្លើងនោះបានធ្លាក់ចេញពីផ្លូវដោយមិនដឹងខ្លួនទៅក្នុងបឹងទឹកកកហើយបានសម្លាប់អ្នកដំណើរ 17 នាក់។គាត់បានព្យាយាមហែលទឹកឆ្លងបឹងទឹកកកទាំងរបួសបាក់ដៃផង។
មួយឆ្នាំបន្ទាប់នៅពេលដែលគាត់ជិះនៅលើយន្តហោះធ្វើដំណើរមួយភ្លាមៗនោះគាត់បានហោះប៉ើងចេញពីយន្តហោះទៅជាមួយទ្វារយន្តហោះដែលរបូតចេញហើយយន្តហោះបានធ្លាក់ទៅដី។គាត់ត្រូវបានគេរកឃើញនៅក្នុងគំនរស្មៅក្រោយការកើតហេតុហើយបញ្ជូនទៅមន្ទីរពេទ្យ។នាឆ្នាំ 1966 Selak បានធ្លាក់ទៅក្នុងទន្លេដោយសារតែគាត់បានជិះឡានក្រុងមួយដែលបើកធ្លាក់ផ្លូវហើយបានសម្លាប់មនុស្ស 4 នាក់នៅពេលដែលគាត់ត្រឹមតែរងរបួសស្រាលប៉ុណ្ណោះ។
ក្នុងឆ្នាំ 1970 ព្រឹតិ្តការណ៍ផ្សេងមួយទៀតដែលស្ទើរតែយកជីវិតគាត់នៅពេលដែលឡានរបស់គាត់កំពុងតែបើកបានឆាបឆេះឡើងហើយគាត់បានព្យាយាមគេចចេញបានតែប៉ុន្មានវិនាទីមុននឹងឡានបានផ្ទុះឡើង។នៅឆ្នាំ 1973 នៅក្នុងកំពុងបើកឡានដែលកំពុងមានបញ្ហាសាំងហើយបានវាបានផ្ទុះឡើងតែបានធ្វើឲ្យគាត់របួសតែបន្តិចនិងឆេះសក់របស់គាត់ស្ទើរតែទាំងអស់ហើយនៅឆ្នាំ 1995 គាត់ក៏ត្រូវបានកៀរដោយឡានក្រុងមួយដែរតែមិនមានរបួសខ្លាំងនោះទេ។ចុងក្រោយនាឆ្នាំ 1996 គាត់បានជួបហេតុការណ៍អាក្រក់មួយទៀតដែលនៅពេលដែលកំពុងបើកនៅលើផ្លូវតាមដងភ្នំគាត់បានគេចចេញពីឡានធំមួយនៅផ្លូវបត់កោងខ្លាំងដែលប៊ិះធ្វើឲ្យគាត់បាត់បង់ជីវិត។
បើទោះបីជាយ៉ាងណាក្តីនៅក្នុងឆ្នាំ 2003 លោក Selak បានទិញឆ្នោតសំណាងមួយសន្លឹកដែលជិត 40 ឆ្នាំនៃជីវិតរបស់គាត់ដែលមិនដែលធ្វើឡើយហើយគាត់បានឈ្នះរង្វាន់ធំដែលមានទឹកប្រាក់ 1 លានដុល្លារ៕
មតិយោបល់