ព័ត៌មានជាតិ

Facebook កើនឡើង​ចំណូល​ដល់​ទៅ ៤០ ដុល្លារ ឬ 30 អ៊ឺរ៉ូ​

សម្រាប់ត្រីមាសទី ៤ ​នេះ​ហ្វេសប៊ុក​បាន​​ប្រកាស​លទ្ធផល​ឲ្យដឹងថា Facebook កើនឡើង​ចំណូល​ដល់​ទៅ ៤០ ដុល្លារ ឬ 30 អ៊ឺរ៉ូ​ ​បាន​មកពី​មនុស្សម្នាក់ៗដែលលេង​ហ្វេសប៊ុក​។​
​កម្រិត​ថ្មី​ចេះ​តែ​មាន​ការ​ឈានឡើង បន្ទាប់​ពី​វា​ត្រូវបាន​គេ​បង្ហាញថា មាន User ចូលរួម និង​ចំណាយ​ពេលវេលា​រឹតតែ​ច្រើន​នៅលើ Facebook ហើយ​ក្នុង User ម្នាក់​បន្ត​កា​លេង​កាន់តែខ្លាំង នៅពេល​ដែល​វា​អាច​ប្រើ​នៅ​លើ​ទូរស្ទ​ព័បាន​។​

​អ្នក​ប្រើប្រាស់​នៅ​តែ​បន្ត​ចូល​រូ​ម ដែល​គេ​មើលឃើញថា​ជា​កត្តា​ដ៏​ស​ខាន់ ដោយ​អ្នកវិនិយាគ​ដែល​បាន​ផ្តល់​ព័តមាន​ថា គឺជា​សញ្ញា​មួយ​ដ៏​ល្អ​។ យើង​ជឿ​ថា​ការ Facebook នៅតែ​ពេញនិយម​ក្នុងការ​ប្រើ​នៅ​លើ​ទូរស្ទព័ដៃ ទោះបីជា​មាន​សេវាកម្ម​វ​ធី​ដទៃទៀត​កំពុងតែ​មាន​ការប្រកួត​ប្រជែង​ក៏ដោយ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​ក្រុម​អ្នកវិភា​គ JP Morgan ។​
Facebook-Stock-Surges-Past-40-30
​បើ​យោង​តាម comScore ថា​ចំនួន​នាទី​ដែល​ត្រូវ​ចំណាយ​របស់​អ្នក​ប្រើ Facebook តាម Desktop មាន​ការធ្លាក់ចុះ​ជា​ង​មួយឆ្នាំ គិត​ត្រឹម​ខែកក្កដា​នេះ ចាប់តាំងពី 439 ក្នុង​ឆ្នាំ​មុន ធ្លាក់​មក​នៅត្រឹម 351 នៅក្នុង​ខែ​កក្កដា​នេះ​។​
​ទោះបីជា​យ៉ាងណា​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត បាន​កើនឡើង​ទ្វេ​ដង​ជិត​មួយឆ្នាំ គឺ​ចាប់ពី 508 នាទី​ក្នុង​ការមើល​ចូល​កម្មវិធី​មួយ​ដង នៅ​ខែ​កក្ត​ដា​ឆ្នាំ 2012 កើនឡើង​ដល់​ទៅ 914​នាទី ក្នុង​ខែ​មុន​៕

មតិយោបល់