ប្រភពព័ត៌មានចុងក្រោយមកនេះបានឲ្យដឹងថា លោក Davide Moyes បានប្តេជ្ញាបង្អាក់ចិត្តរបស់ BLD Real Madrid ដោយចំណាយទឹកប្រាក់លើសលប់ ដើម្បីទិញខ្សែបម្រើ Gareth Bale ។
ប្រភពព័ត៌មានចុងក្រោយទាំងអស់សុទ្ធតែចុះថា កីឡាករ Gareth Bale បានចុះកុងត្រាជាមួយនឹង Real Madrid ជាពិសេសប្រភពព័ត៌មានលើគេហទំព័រ និងកាសែតអេស្ប៉ាញតែម្តង តើវាពិត ឬមិនពិតចំពោះព័ត៌មាននេះ តែក្នុងន័យនេះវាអាចជាពាក្យចចាមអារាមតែប៉ុណ្ណោះ។ប្រភពចុងក្រោយបានឲ្យដឹងថា កីឡាកររូបនេះ បង្ហាញខ្លួនលើទឹកដី អេស្ប៉ាញ មិនមែនធ្វើកិច្ចសន្យានោះទេ គឺដើម្បីទៅសម្រាកសំហែរកាយ។
ចំណែកលោក ប្រធានជាន់ខ្ពស់ Daniel Levy របស់មាន់ខ្នាយមាស បាននិយាយថា “ពិតជាឆ្កួតណាស់ សម្រាប់ Bernabeu ឬ Real Madrid ដែលរៀបចំឆាកទទួលស្វាគមន៍កីឡាករខ្សែបម្រើសញ្ជាតិវែលនេះ”។ជាពិសេស បង្ហាញអ្វីៗដែលប្លែកលើវិបសាយខ្លួន ដោយគ្មានចុះកុងត្រាណាមួយជាមួយនឹង មាន់ខ្នាយមាសនោះ។
ទង្វើររបស់ Real Madrid ដែលបង្ហាញព័ត៌មានមិនប្រាកដនេះ ក៏បានធ្វើឲ្យ លោក Daniel Levy ប្រធានជាន់ខ្ពស់របស់ក្លិបមាន់ខ្នាយមាស ខឹង និងចង់ស្វែងរកដៃគូថ្មី ។ ទន្ទឹមគ្នានេះដែរ វាស្របពេលដែល លោក David Moyes ចង់បានកីឡាកររូបនេះ ដោយហានចាយលុយពេញដៃដែលកំពុងមាន។
បើយោងតាមប្រភពព័ត៌មាននៅអង់គ្លេសតែម្តង បិសាចក្រហម នឹងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹក ដើម្បីកុងត្រាជាមួយនឹង Bale ចំនួន ១២៥ លានផោន ចំនួននេះដែរ វាកាន់តែធ្វើឲ្យ Bale ក្លាយជាកីឡាករដែលមានតម្លៃខ្ពស់យកតែមែនទែន ក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ទោះជាយ៉ាងណាក៏ដោយ ដូចអ្វីដែលលោក David Moyes បាននិយាយកាលពីមុនចឹង លោកនឹងប្រកាសសង្គ្រាមកញ្ជប់ថវិកាជាមួយនឹង ក្លិប ជើងខ្លាំង Real Madrid ដើម្បីយកកីឡាកររូបនេះ មកកាន់ Old Traford ។
ក្នុងបទសម្ភាស ក្រោយពីស្មើជាមួយនឹងតោខៀវ លោក Davide Moyes បានបង្ហើបឲ្យដឹងថា បិសាចក្រហមកំពុងរៀបចំទឹកប្រាក់ដ៏ច្រើនសន្ធឹក និងនាំតារាដ៏មានសមត្ថភាពមកកាន់ទីលានខ្លួន៕
មតិយោបល់