បន្ទាប់ពី ចាប់ខ្លួនចោរម្នាក់ មន្ត្រីយាមល្បាត បានចាប់គាត់ព្យួរក នៅជញ្ជាំងអគារមួយនៅតាមផ្លូវ ដើម្បីព្រមាដល់ចោរផ្សេងទៀត។
ថ្មីៗនេះដែរ នៅ Wuhan ខេត្ត Hubei ប្រទេសចិន បុរសអាយុ ៣៤ ឆ្នាំ ត្រូវបានអ្នកយាមល្បាតចាប់ខ្លួន នឹងព្យួរករលើជញ្ជាំងអស់រយៈពេល ៥ ម៉ោង ដើម្បីបង្ហាញដល់សារធារណៈជន និងព្រមានដល់ចោរផ្សេងទៀត។
របាយការណ៍របស់អ្នកយាមល្បាត បានឲ្យដឹងថា ពួកគេបានចាប់ខ្លួនបរុសជាចោររូបនេះ ដោយឡើងជញ្ជាំងរត់គេចខ្លួន ខណៈដែលចូលលួចនៅអគារជួលមួយកន្លែង ក្នុងនោះគេលួចបាន iPad នាឡិកាពីរ ទូរស័ព្ទដៃ និង ឡេបថប ១ គ្រឿង ។ទោះជាយ៉ាងណាដើម្បីជួសការហៅប៉ូលិស ឬអាជ្ញាធរ នោះ បុគ្គលិកដែលបម្រើការងារល្បាត នៅអគារជួលនោះ បានសម្រេចចិត្ត ព្យួរកបុរស អាយុ ៣៤ ឆ្នាំ លើជញ្ជាំង ដែលមានកម្ពស់ ៦ ម៉ែត្រ អស់រយៈពេល ៥ ម៉ោង លើរបងដែលជាប់នឹងផ្លូវ។
ទោះជាយ៉ាងណាជាមួយនឹងទង្វើរនេះដែរ ត្រូវបានគេរិះគន់ថា ទោះជាគ្នាធ្វើខុស យ៉ាងនេះក្តី មិនដល់ថ្នាក់ព្យួរកយ៉ាងនេះឡើយ ទង្វើរនេះ វាកំពុងរំលោភបំពានលើសិទ្ធមនុស្ស។ទន្ទឹមគ្នានេះដែរ អាជ្ញាធរកំពុងស៊ើបអង្កេតលើករណីនេះ។ខាងអ្នកយាមល្បាតថា ចោរម្នាក់នេះ វាមិនស្លាប់នោះទេ ព្រោះថាការព្យួរករនោះមិនមែនធ្វើឃាតឡើយ គឺចោរនោះ នៅមានសុវត្តិភាពនៅឡើយ តែនេះជាមេរៀនសម្រាប់គេ ឲ្យរៀងកុំលួចនៅថ្ងៃក្រោយ៕
មតិយោបល់