ព័ត៌មានជាតិ

Tony Scott អតីត​ប្រធាន​ហិរញ្ញវត្ថុ Microsoft បាន​កាន់​តំណែង​ដូច​គ្នា​នៅ VMware

លោក Tony Scott អតីត​ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Microsoft ត្រូវបាន​តែងតាំង​ជា​ប្រធាន​ហរិញ្ញវត្ថុ​ថ្មី​នៅក្នុង​ក្រុមហ៊ុន VMware​។​

​យោង​តាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន Bloomberg បានឲ្យដឹងថា ក្រុមហ៊ុន VMware បាន​ប្រកាស​តែងតាំង​លោក Tony Scott អតីត​ប្រធាន​ហិរញ្ញវត្ថុ Microsoft ជា​ប្រធាន​ហរិញ្ញវត្ថុ​របស់​ខ្លួន​ជា​ផ្លូវការ​។​
VMware ជា​ក្រុមហ៊ុន Software ធំ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ Run នូវ​ប្រព័ន្ធ​ដំណើរការ​ផ្សេង​បាន​ច្រើន​នៅក្នុង​ពេល​តែមួយ​នៅលើ​កុំព្យូទ័រ​តែ ហើយ​បច្ចុប្បន្ន​កម្ម​វិធី​នេះ​កំពុងតែ​ពេញនិយម​ថែមទៀត​ផង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Tony Scott បាន​ដើរចេញ​ពី Microsoft កាលពី​ខែ​ឧសភា ឆ្នាំ ២០១៣ កន្លងទៅ​៕

tony scott

មតិយោបល់