ព័ត៌មានជាតិ

ក្រុមហ៊ុន Google បង្កើត​រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ដោយ​មិន​ប្រើ​តៃកុង​

​តាម​របាយការណ៍​ទាក់ទង​និង​ក្រុមហ៊ុន Google ដែល​ចុះ​នៅ​ថ្ងៃ​ទី ២៥ ខែ កន្លងទៅនេះ បានឲ្យដឹងថា ក្រុមហ៊ុន បាន​សម្រេចចិត្ត ផលិត​រថយន្ត និង​ភ្ជាប់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប ជាមួយនឹង​យានយន្ត និង Robo -Taxi ឬ រថយន្ត​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​។​លោក Amir Efrati បាន​អះអាង​ថា គេហទំព័រ​បណ្តាញ​យក្ស Google បាន​ធ្វើ​ការពិចារណា​រួចរាល់​ហើយ ទៅលើ​សក្តានុពេល ក្នុង​ដំណើរការ​រថយន្ត​តាកស៊ី ក្នុង​ទីក្រុង​នានា នៅ​សហរដ្ឋអាមេរិក ដែល​នាំ​អ្នកដំណើរ​ទៅ​កាន់​ទីកន្លែង​ដែល​គេ​ចង់​ទៅ ដោយ​មិនបាច់​ប្រើ​តៃកុង​ឡាន​។​
2013-08-27_135526
​ហេតុផល​ដែល ខាង Google ធ្វើបែបនេះ គេ​យល់ឃើញ​ថា ជា​រថយន្ត​តាក់ស៊ី​ផ្ទាល់ខ្លួន និង​កាត់បន្ថយ​ការប្រើប្រាស់​រថយន្ត​នៅក្នុង​ទីក្រុង ហើយ​ម្យ៉ាងវិញទៀត​វា​ជួយ​កាត់បន្ថយ​ហានិយ​ភ័យ​គ្រោះថ្នាក់​ចរាចរណ៍​ទៀតផង​។ សម្រាប់​អ្នក​ដែល​ជិះ Robo -Taxi របស់​ក្រុមហ៊ុន Google គឺ​ក្លាយជា​តៃកុង ដែល​អង្គុយ​នៅ​ពីក្រោយ​ចង្កូត​ដោយ​មិនបាច់​បញ្ជា​ឡើយ​។​
​កម្មវិធី​សុ​វត្តិភាព​លើ​យានយន្ត និង​តាក់ស៊ី នេះដែរ ក្រុមហ៊ុន Google បាន​បើក​ដំណើរការ​លើ​កម្មវិធី​នានា ទាក់ទង រថយន្ត​បើក​ដោយ​ខ្លួនឯង ដោយ​មិនបាច់​ប្រើ​មនុស្ស ធ្វើ​ជា​តៃកុង

​ដោយ​ចាប់​ផ្តើមដំបូង​កាលពី​ឆ្នាំ ២០១០ ។ ប៉ុន្តែ ពេល​នេះ​ទើបតែ​លេច​រូបរាង និង​កំពុង​ធ្វើតេស្ត​ដោយ បណ្តាញ​ទំព័រ​យក្ស Google ។​
​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ខាង Google ក៏​មាន​ក្រុមហ៊ុន​ទាក់ទង​នឹង​រថយន្ត​ចំនួន​ពីរ ក្នុងនោះ​រួមមាន Continental AG និង Magna International ដោយ​ព្យាយាម​ធ្វើ​រថយន្ត​ដ៏​ជាក់លាក់​មួយ ដើម្បី​ប្រកួតប្រជែង​លើ​ទីផ្សារ​រថយន្ត​។​
​ដូច្នេះហើយ ទើប​ខាង Google បាន​សម្រេចចិត្ត​ធ្វើការ​អភិវឌ្ឍន៍​រថយន្ត​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ខណៈ​ដែល​កំពុង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​របស់ខ្លួន​៕​
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់