ព័ត៌មានជាតិ

ករណីកាប៉ាល់ដឹកប្រេង១គ្រឿងបានឆេះដោយសារ ផ្ទុះសេខ្សែភ្លើង បណ្តាលអោយមនុស្សម្នាក់រងរបួសធ្ងន់ នៅស្រុកកោះកុង…

កោះកុង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល ០៦ៈ១០នាទី ព្រឹក យោងតាមសេចក្តីរាយកាណ៍ររបស់លោក សេង ហាក់ អនុភូមិជ្រោយប្រស់ រស់នៅចំនុចអាវឡាតាន់ ថាមានករណី កាប៉ាល់ដឹកប្រេងមួយគ្រឿង បានឆេះដោយសារផ្ទុះសេខ្សែភ្លើង នៅចំណុចមុខអាវឡាតាន់ ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ក្នុងកាប៉ាល់មានមនុស្សចំនួន ០៥នាក់ប្រុសបណ្តាលអោយរងរបួសធ្ងន់មនុស្ស០១នាក់ បានបញ្ជូនទៅមន្ទីពេទ្យខេត្ត ។
លុះដល់ម៉ោង ០៨:០៥នាទី កម្លាំងអធិការនិងប៉ុស្តិ៍រួមទាំងក្រុមព្រឹកក្សាឃុំបានចុះមកត្រួតពិនិត្យដល់កន្លែងកើតហេតុ និងបានជួយពន្លត់ទាន់ពេល។

មតិយោបល់