អង្គការសហប្រជាជាតិ ( 27/08/13 ) : ក្រុមការងារស៊ើបអង្កេតលើករណីប្រើប្រាស់អាវុធគិមីដែលស៊ីរីត្រូវបានគេចោទប្រកាន់នោះបាន បញ្ចប់ការងារថ្ងៃទីមួយរបស់ខ្លួនរួចហើយនៅថ្ងៃនេះ បើទោះជាពួកគេបានទទួលស្វាគមន៍ដោយការប្រើប្រាស់កាំភ្លើងស៊ីបដែលមិនបានបណ្តាលឲ្យអ្នកណាម្នាក់ស្លាប់និងរងរបួសក្តី។
រថយន្តក្រុមការងារត្រូវបានគេព្យាយាមបាញ់ពីចម្ងាយដោយជនមិនស្គាល់មុខ ហើយដែលចុងក្រោយមិនបានបណ្តាលឲ្យអ្នកណាម្នាក់សូម្បីតែរបួសក្តី តែពួកគេបានត្រឡប់មកដល់ទីក្រុងដាម៉ាសវិញដោយសុវត្ថិភាពនិងបន្តការស៊ើបអង្កេតថ្ងៃទីមួយរួចរាល់។
ក្រុមការងារបានទៅដល់មន្ទីរពេទ្យពីរដែលមានជនរងគ្រោះនិងមានសាក្សីមួយចំនួនផងដែលរួមមានទាំងអ្នកនៅរស់និងគ្រូពេទ្យដែរហើយខ្លួនបានប្រមូលបានឯកសារនិងភស្តុតាងមួយចំនួនទៀតដើម្បីយកមកធ្វើការវិភាគ។
ក្រោយការបាញ់ប្រហារមកលើក្រុមការងារស៊ើបអង្កេតលើកនេះលោក Ban Ki-moon បានស្តីបន្ទោសយ៉ាងខ្លាំងទៅលើភាគីទាំងរដ្ឋាភិបាលស៊ីរីនិងក្រុមប្រឆាំងដែលបណ្តោយឲ្យមានហេតុការណ៍ទាំងនេះកើតឡើង។
គួរបញ្ជាក់ផងដែរថាបេសកកម្មលើកនេះគឺស្ថិតនៅពីក្រោយហេតុការណ៍ដែលបានសម្លាប់ប្រជាជនប្រមាណ 1700 នាក់ដោយសារការប្រើប្រាស់អាវុធដែលត្រូវបានគេចោទថាបានប្រើប្រាស់គិមីហើយភាគីទាំងពីរមិនបានទទួលស្គាល់និងថែមទាំងចោទដាក់គ្នាទៅវិញទៅមកថែមទៀតផង៕
មតិយោបល់