ឧបករណ៍ទូរស័ព្ទ Skyphone ដែលគេហៅថា Nano មានកំរាស់ត្រឹមតែ 6 មីលីម៉ែត្រតែប៉ុណ្ណោះ បើប្រៀបធៀបទៅនឹង iPhone 5 , iPhone 4S គឺមានកំរាស់ 7,6 មីលីម៉ែត្រនិង 9.3 មីលីម៉ែត្រ នេះគឺជាអ្វីដែលគួឲ្យចាប់អារម្មណ៍បំផុត។
Nano នឹងចាប់ផ្តើមបើកដំណើរការនៅក្នុងពាក់កណ្តាលខែកក្កដានេះ ហើយក៏ជាគំរូនៃភាពស្តើងបំផុតក្នុងពិភពលោកនាពេលនោះ។ អ្វីដែលគួឲ្យចាប់អារម្មណ៍គឺទំហំរបស់វា ប៉ុន្តែម៉ាស៊ីនរបស់វាទទួលបានការរចនាយ៉ាងល្អប្រណិត ដែលមានទំងន់តែ 136 ក្រោមតែប៉ុណ្ណោះ។
Screen របស់វាជាប្រភេទ HD មានទំហំ 1280 X 720 ភិចស៊ែល ហើយការបង្ហាញមានលក្ខណៈច្បាស់ល្អ រួមជាមួយពណ៌ធម្មជាតិដែលអាចធ្វើឲ្យមានពន្លឺភ្លឺច្បាស់ទៀតផង។
Skyphone អាចប្រើបានជាមួយនិងវីដេអូ HD ទំហំ1080 ភិចស៊ែល និងកាមេរ៉ាខាងមុខរហូតដល់ទៅ 5 មេហ្គាភិស៊ែល ដែលអាចថតបានយ៉ាងច្បាស់។
ចំពោះថ្មវីញគឺ 2,500 អំពែ មានសមត្ថភាពអាចភ្ជាប់ជាមួយ Wi-Fi Bluetooth, HDMI, OTG ព្រមទាំង GPS មិនតែប៉ុណ្ណោះវាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.2.1 ថែមទៀត៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore134/SkyNano1_zps1d227222.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore134/SkyNano3_zps9d9f1936.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore134/SkyNano4_zpsce74e58a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore134/SkyNano2_zps6da095f3.jpg
មតិយោបល់