ព័ត៌មានជាតិ

មន្ត្រីប៉ូលិស​ការិយាល័យ​បុគ្គលិក​ក្រសួង​មហាផ្ទៃ​គ្មាន​លទ្ធភាព​បង់​លុយ​បង់​ថ្លៃ​ជួល​ផ្ទះ​បែកគំនិត​ឆក់​ទូរ​សព្ទ័ ប៉ូលីស​ឃាត់ខ្លួន

​ភ្នំពេញ​៖​បុរស​ម្នាក់​ក្នុង​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​បង់លុយ​ថ្លៃ​ជួល​ផ្ទះ​បែកគំនិត​ឆក់​ទូរ​សព្ទ​ប៉ូលីស​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៣​ខែ​មីនា​ឆ្នាំ​២០១៥​នេះ​នៅតាម​ផ្លូវ​លេខ​២៧៣ សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ បន្ទាប់​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​អ្នក​រត់​រ៉ឺម៉ក ម៉ូតូ​ម្នាក់​នៅ​សង្កាត់​បឹងកក់ 1 ហើយ​ព្យាយាម​រត់គេចខ្លួន​។ ប្រភព​បាន​អោយដឹងថា​ជនសង្ស័យ​ឈ្មោះ​ចាប ម៉ៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​ជា​មន្ត្រីប៉ូលិស​ការិយាល័យ​បុគ្គលិក​ក្រសួង​មហាផ្ទៃ ស្នាក់នៅ​ផ្ទះជួល​សង្កាត់​ទួល​សង្កែ ខណ្ឌប្ញស្សីកែវ​។ ប្រភព​បាន​អោយដឹងទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក Samsung ពី អ្នករត់​រ៉ឺម៉ក​ម៉ូតូ​កំពុង​ឈប់​និយាយ​ទូរស័ព្ទ​លើ​ផ្លូវ​នៅមុខ ស្ថានីយ​ទី​២ សង្កាត់​បឹងកក់​ទី​១ បានសម្រេច​ហើយ​រត់​ឆ្លងថ្នល់​គេចខ្លួន​ទៅ​ទិស​ដៅ​ខាងជើង​។ ខណៈពេល​នោះ​អ្នក​រ៉ឺម៉ក​ម៉ូតូ​បាន​ស្រែក​ផ្អើល​ឆោឡោ​ធ្វើ​ឱ្យ​ដឹង​ដល់​ប៉ូលិស​រៀប ចំ​សណ្តាប់ធ្នាប់​នៅក្បែរនោះ និង​ប្រជាពលរដ្ឋ​នាំគ្នា​ដេញ​ចាប់បាន​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​បឹង កក់​ទី​១​ចាត់ការ​តាម​នីតិវិធី ចំណែក​ទូរស័ព្ទ​ត្រូវបាន​ប្រគល់​ឱ្យ​ម្ចាស់​វិញ​។ ជនសង្ស័យ​បាន​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច​ថា​ដោយសារតែ មូលហេតុ​ដែល​រូបគេ​ដាច់​ចិត្ត​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ នេះ​ដោយសារ​អត់​លុយ​បង់​ថ្លៃ​ផ្ទះ​ជួល​គេ​ចំនួន​៥០​ដុល្លារ ហើយ​ប្រាក់ខែ​អត់​ទាន់​បើ​កទៀត​៕​
z211

មតិយោបល់