កណ្តាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅបានឃាត់ជនសង្ស័យ២នាក់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ៧ភូមិលេខ៣ស ង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យទាំង២នាក់រួមមាន៖
១-ឈ្មោះឡេះ កែវ ភេទប្រុស អាយុ២៤ឆ្នាំមុខរបរកម្មករទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៧ភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
២-ឈ្មោះឌី ស័ក្កដា ភេទស្រី អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នបន្ទប់ជួលលេខ៧ភូមិលេខ៣សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល។
ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៣៥កញ្ចប់(មធ្យម០១កញ្ចប់),ម៉ូតូ០១គ្រឿងម៉ាកyamahaអិចសាយទ័រពណ៌ខ្មៅគ្មានស្លាកលេខ,ទូរស័ព្ទចំនួន០២គ្រឿង(ម៉ាកVIVOនិងម៉ាកSASUNG)។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះឡេះកែវបានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានយកពីឈ្មោះទ្រីភេទប្រុសអាយុប្រហែល២៥ឆ្នាំទីលំនៅម្ដុំច្បារអំពៅដើម្បីលក់បន្តនិងប្រើប្រាស់ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាងនគរបាលក្រុងតាខ្មៅបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
មតិយោបល់