ព័ត៌មានជាតិ

អស់​មន្ទិល​ជាមួយនឹង Galaxy Note 3 ដែល​មាន​អេក្រង់ 5.68 អ៊ី​ញ​

​ជា​ការពិត​ណាស់​នៅក្នុង​សប្តាហ៍​ណាមួយ Galaxy Note 3 នឹង​បង្ហាញ​នៅក្នុង​ព្រឹត្តិការណ៍​សំខាន់​មួយ​របស់​ក្រុមហ៊ុន​ផលិតផល​កំពូល​នៅក្នុង​ឆ​ង​មាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ​។ នេះ​ជា​ម៉ូ​ដែល​អាច​រកបាន​នៅ​ថ្ងៃ​ទី ៤ ខែ កញ្ញា នឹង​ជា​ផលិតផល​កំពូល​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ឆមាស​ទី​ពីរ​នៃ​ឆ្នាំនេះ​។​
Samsung-Galaxy-Note-III
​ទំព័រ Etradesupply ក៏​បាន​ទម្លាយ​ធ្លាយ​ចេញ​រូបភាព Galaxy Note 3 ដែល​អ្នក​អាច​ឃើញ​ផ្នែក​ខាងមុខ និង​ចំណុច​លំអិត​ផ្សេងទៀតរ​នៃ​ផលិតផល​។ ទន្ទឹម​គ្នា​នេះ​ពាក្យ​ច​ចាម​អារាម​ជាច្រើន​បាន​និយាយថា​អេក្រង់​របស់ Galaxy Note 3 មាន​ទំហំ​ធំ​ជាង​មុន ចាប់ពី 5.5 ទៅ 5.7 ឬ 5.9 អ៊ី​ញ​។ ទោះជា​យ៉ាងណា Galaxy Note 3 មាន​អេក្រង់​ត្រឹមតែ 5,68 អ៊ី​ញ មិន​ធំ​ទូលាយ​ដូច Galaxy Note II នោះទេ​។​ការ​រចនា​របស់​វា​មាន​រាងស្តើង​បំផុត ស៊ុំ​ជុំវិញ​អេក្រង់​តូច​ជាង​មុន​ ដែលធ្វើ​ឲ្យផ្ទៃអេក្រង​​រីកធំ​។

ថ្នាក់ដឹកនាំ​ម្នាក់​នៃ​ក្រុមហ៊ុន​បានបញ្ជាក់​ថា ក្រុមហ៊ុន​នឹង​បើក​ដំណើរការ​នៃ​ផលិត​ផ​ផល​ខាងលើ ចំ​ថ្ងៃ​បង្ហាញ​ផលិតផល​នាឡិកាដៃ​ដ៏​ឆ្លាត​វៃ Galaxy Gear ។ ហើយ​នាឡិកា Gears ក៏​ត្រូវ​បង្ហាញខ្លួន​ជាមួយនឹង Galaxy Note 3 ផងដែរ នៅក្នុង​ព្រឹត្តិការណ៍ IFA លើ​ទឹកដី​នៃ​ប្រទេស​អាល្លឺម៉ង​នៅ​ខែ​កញ្ញា​៕

មតិយោបល់