ព័ត៌មានជាតិ

បាក់​រលំ​អគារ​ភ្លោះ​នៅ​ឥណ្ឌា​ធ្វើឲ្យ​មនុស្ស​ស្លាប់ 8 នាក់​និង 25 នាក់​ទៀត​កំពុង​ជាប់​ខ្លួន​នៅក្នុង​គំនរ​បាក់បែក​

​អគារ​ភ្លោះ​មួយ​ដែល​ស្ថិតនៅ​ក្នុង​ភាគ​ខាងលិច​នៃ​រដ្ឋ Gujarat បាន​រលំ​ធ្លាក់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​។​ភា្ល​មៗ​ក្រុម​ជួយសង្គ្រោះ​ដែល​បាន​ទៅដល់​នឹង​ស្វែងរក​ឃើញ​សាកសព 8 នាក់​ដែល​ក្នុងនោះ​មាន​តែ​មនុស្ស​ស្រី​និង​ក្មេងៗ​ប៉ុណ្ណោះ​នៅ​ខណៈ​ដែល​មនុស្ស​ប្រហែល​ជា​ច្រើន​ជាង 25 នាក់​ទៀត​កំពុង​ជាប់គាំង​នៅ​ក្នុង​កំទេចកំទី​អគារ​ដែល​បាក់បែក​នោះ​។​
​នៅ​មិនទាន់​មាន​របាយការណ៍​ណា​បញ្ជាក់​ពី​មូលហេតុ​នៃ​ការបាក់​រលំ​អគារ​ភ្លោះ​នេះ​ទេ​តែ​ការស៊ើបអង្កេត​អាច​នឹង​ចាប់ផ្តើម​ធ្វើឡើង​ហើយ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore152/Colllapse1_zps720f35e8.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore152/Colllapse3_zps607f442f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore152/Colllapse2_zps4a5b1e14.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore152/Colllapse4_zps57b6f03d.jpg

មតិយោបល់