កាលពីពេលថ្មីៗនេះមានសារព័ត៌មានបរទេសមួយចុះផ្សាយពីបុរសម្នាក់បានយកទូរស័ព្ទមកថតរូបភ្នួកភ្លើងហើយក៏បានថតជាប់រូបមុខរបស់ព្រលឹងខ្មោចដែលបានបង្ហាញនៅក្នុងភ្នួកភ្លើងនោះ។ អ្នកថតរូបនោះមានឈ្មោះថា Dannycolby បន្ទាប់ពីបានថតជាប់មុខរបស់ព្រលឹងខ្មោចហើយ ៣ ថ្ងៃបន្ទាប់គាត់ក៏បានបង្ហោះរូបនោះនៅលើប្រព័ន្ធអ៊ីនធឺណិត។ Dannycolby បានបន្តឲ្យដឹងទៀតថារូបថតនោះត្រូវបានគេថតបានក្នុងអំឡុងពិធីខួបកំណើតមិត្តភក្តិរបស់គាត់។ ដោយក្នុងពិធីនោះដើម្បីអបអរដល់ក្រុមសិស្សនិស្សិតផងគាត់ក៏បានដុតភ្នួកភ្លើងដើម្បីឲ្យពួកគេលេងនៅជុំវិញភ្លើងនោះ។ បន្ទាប់មក Dannycolby ក៏បានយកទូរស័ព្ទ iPhone មកថតរូបពួកសិស្សនិស្សិតដើម្បីទុកមើល ប៉ុន្តែវាបានក្លាយជារឿងគួរឲ្យខ្លាចទៅវិញបន្ទាប់ពីគាត់បានពិនិត្យរូបភាពឡើងវិញគាត់បានរកឃើញមុខបុរសម្នាក់បានបង្ហាញនៅក្នុងភ្លើងដែលគាត់បានដុត។
ចាប់តាំងពីពេលដែលគាត់បានបង្ហោះរូបមុខព្រលឹងខ្មោចក្នុងប្រព័ន្ធអ៊ីនធឺណិតរួចមកគាត់បានទទួលយោបល់ពីអ្នកនិយមលេងអ៊ីនធឺណិតជាច្រើន។ ដោយអ្នកខ្លះបាននិយាយថារូបថតនេះអាចត្រូវគាត់កែសម្រួលវា។ ចំណែកឯលោក Dannycolby ផ្ទាល់ក៏មិនហ៊ានបញ្ជាក់ថាមុខព្រលឹងខ្មោចនៅក្នុងរូបភាពនោះជាព្រលឹងខ្មោចពិតឬមិនមែននោះទេ ដោយគាត់បាននិយាយថាគា្មនកម្មវិធីណាអាចយកមកកែលសម្រួលរូបនេះបានទេ ៕
ព័ត៌មានជាតិ
មតិយោបល់