ព័ត៌មានជាតិ

Nokia 515 មាន​ពីរ​ជម្រើស​

ក្រុមហ៊ុន Nokia បានបង្ហាញ​ទ​លក្ខណៈ​ពិសេស​នៃ​ម៉ូ​ដែល Nokia 515 ដែល​ត្រូវ​បាន​រចនា និង​ផលិតឡើង​មាន​គុណភាព​មិន​ចាញ់​ទូរស័ព្ទ ឆ្លាត​វៃ ជំនាន់​ក្រោយ​ប៉ុន្មាន​នោះ​ឡើយ​។​
Nokia 515 ត្រូវបាន​រចនា​ឡើង​ជាមួយ​នឹង​ជាតិ​អាលុយមីញ៉ូម រួម​ទាំង​ង​កញ្ចក់​ដែល​ធន់​នឹង​កោស​ឆូត​នៅពេលដែល​មាន​ការប៉ះទង្គិច​ផ្សេងៗ រីឯ​ម៉ាស៊ីន​មាន​កម្រាស់ 11 មី​លី​ម៉ែត្រ​។​
​ទូរស័ព្ទ Nokia 515 ជា​ម្ចាស់​អេក្រង់​ទំហំ 2,4 អ៊ី​ញ ភ្ជាប់​ជាមួយ​កាមេរ៉ា 5 មេហ្គា​ភិ​ច​សែ​ល នៅ​លើ​ខ្នង​មាន LED Flash រួមជាមួយ​នឹង​មុខងារ​ផ្សេងៗ​ទៀត ដូច​ទៅ​នឹង​កម្មវិធី​ដំបូង​គេ​ដែល​មាន​នៅ​ទូរស័ព្ទ Nokia 301 អញ្ចឹង​។​
Nokia-515_1
​បើ​យោង​ទៅតាម​ក្រុមហ៊ុន Nokia បានឲ្យដឹង​ថា​ទូរស័ព្ទ​ថ្មី​នេះ​មាន​ជម្រើស​ពីរ​ដែល​អ្នក​ប្រើ​អាច​ធ្វើការ​ជ្រើសរើស​បាន គឺ Nokia ស៊ីម​មួយ នឹង Nokia ស៊ីម​ពីរ​។​
ក្រុមហ៊ុន Nokia មិន​បាន​ដឹង​ច្បាស់​ពី​រយៈពេល​ប្រើប្រាស់​របស់​ថ្ម​នៅឡើយ ប៉ុន្តែ​តែ​គួរបញ្ជាក់​ផងដែរ​ថា​គម្រោងការ​នៃ​ការបង្កើត​ថ្ម​នេះ​គឺ​អាច Standby បាន​រហូត​ដល់ 38 ថ្ងៃ ឬក៏ 10.4 ម៉ោង​នៃ​ការនិយាយ​សម្រាប់​ទូរស័ព្ទ​ស៊ីម​មួយ​។​
Nokia 515 ត្រូវបាន​គេ​រំពឹងទុក​ថា​ទូរស័ព្ទ នេះ នឹង​ចាប់ផ្តើម​ចរាចរណ៍​នៅលើ​ទីផ្សារ​ក្នុង​ត្រីមាស​ទី​បី​ក្នុង​ឆ្នាំនេះ ដែល​ចាប់ផ្តើម​ឡើង​នៅ​លើ​ប្រទេស​រុស្ស៊ី អាល្លឺម៉ង់ ស្វីល និង​ប៉ូឡូញ ក្នុងតម្លៃ 149 ដុល្លារ​៕

មតិយោបល់